ឯកឧត្តម អ៊ុន ចាន់ដា ចុះពិនិត្យ ការ បាញ់ ថ្នាំ សម្លាប់ មេរោគ នៅ ផ្សារ ធំ និងផ្សារ សាមគ្គី ក្រុងកំពង់ចាម បន្ទាប់ ពី ផ្អាក អាជីវកម្ម ចំនួន ១៣ ទីតាំង ដោយ ពាក់ព័ន្ធ ព្រឹត្តិការណ៍ ២០កុម្ភៈ

ខេត្តកំពង់ចាម :  ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មការខេត្តប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ បានដឹកនាំមន្ត្រី ជំនាញ ពាក់ព័ន្ធ និង អាជ្ញាធរមូលដ្ឋាន  នារសៀល ថ្ងៃ ទី ២៨  ខែមិនា  ឆ្នាំ ២០២១ នេះ  អញ្ជើញចុះពិនិត្យការបាញ់ថ្នាំសម្លាប់មេរោគនៅក្នុងផ្សារធំ និងផ្សារសាមគ្គី  ស្ថិតនៅ ក្នុង ក្រុងកំពង់ចាម  តាមវិធានរបស់ក្រសួងសុខាភិបាល បន្ទាប់ពី ផ្អាក ការ ធ្វេី អាជីវកម្ម  ចំនួន ១៣ទីតាំង  ដោយ ពាក់ព័ន្ធ នឹង ព្រឹត្តិការណ៍ ២០កុម្ភៈ  ហើយ មានអ្នកវិជ្ជមានកូវីដ-១៩ បានចូលក្នុងផ្សារនោះនាពេលកន្លងមក។

ឆ្លៀត ក្នុង ឱកាសនោះដែរ  ឯកឧត្តម  អ៊ុន  ចាន់ដា  អភិបាលខេត្តកំពង់ចាម  ក៏ បាន អំពាវនាវ ដល់ បងប្អូន ប្រជាពលរដ្ឋ  ឲ្យ បង្កើនការប្រុងប្រយ័ត្នខ្ពស់ ក្នុងការចូលរួមទប់ស្កាត់ ការ រីករាលដាល នៃ ជំងឺ កូវីដ-១៩ ដោយត្រូវយកចិត្តទុកដាក់អនុវត្ត ឲ្យ បានខ្ជាប់ខ្ជួន តាម រយៈសារអប់រំពិសេសរបស់សម្តេចតេជោ ហ៊ុន សែន  ” ៣ការពារ ៣កុំ និង២ចូលរួម ” ព្រមទាំង សារ អប់រំ ណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីជៀសផុតពីការឆ្លង  ជំងឺ ដ៏កាចសាហាវ នេះចូល ដល់ ក្នុង សហគមន៍  ។

គួរ បញ្ជាក់ ថា  ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ដែលកំពុងផ្ទុះឡើងចំនួន៥ ករណី ក្នុង ខេត្តកំពង់ចាម  នាពេល កន្លង ទៅ ថ្មីៗនេះ  អាជ្ញាធរខេត្ត បានសម្រេច ផ្អាក ជាបណ្ដោះអាសន្ន នូវ ទីតាំង មណ្ឌល សុខភាព  និង ការ ធ្ធេី  អាជីវកម្ម   ស រុប ចំនួន១៣ទីតាំង  ដែលមានការពាក់ព័ន្ធនឹងអ្នកវិជ្ជមានកូវីដ-១៩ តាម រយៈ ព្រឹត្តិការណ៍ ២០កុម្ភៈ  រួមមាន÷  ១- មណ្ឌលសុខភាព ឃុំខ្ពបតាងួន ស្រុកស្ទឹងត្រង់  ។  ២-គ្លីនិក ម៉ី មុនីបូរិន្ទ  ។ ៣-  មន្ទីរ សម្រាក ព្យាបាល បញ្ញា   (ពេទ្យ គា)  ក្រុងកំពង់ចាម  ។ ក្នុង នេះតូបលក់ដូរនៅផ្សារ ធំ មាន ចំនួន៩តូប  និងផ្សារ សាមគ្គី  ក្រុងកំពង់ចាម  ចំនួន ១តូប ផងដែរ  ៕

 

You might like

Leave a Reply

Your email address will not be published. Required fields are marked *