ព្រះវិហារ៖លោក វុធ សាវី ព្រះរាជអជ្ញាររងអមសាលាដំបូងខេត្តព្រះវិហារ បានថ្លែងប្រាប់អោយដឹង នៅរសៀលថ្ងៃទី២៨ខែមីនាឆ្នាំ២០២១នេះថា អយ្យការអមសាលាដំបូងខេត្តព្រះវិហារ បានធ្វើការ កំណត់មុខសញ្ញាជនសង្ស័យរួចហើយ ក្នុងករណីប្រើប្រាស់អំពើហឹង្សាដោយចេតនា លើមន្ត្រីរាជការសាធារណះ ក្នុងពេលចុះត្រូតពិនិត្យករណីឈូសឆាយដីព្រៃមួយកន្លែង ស្ថិតក្នុងភូមិក្តាក់ ឃុំត្បែងពីរ ស្រុកគូលែន ខេត្តព្រះវិហារ កាលពីពេលថ្មីៗកន្លងទៅនេះ។
លោកបានបន្តទៀតថា៖កាលពីថ្ងៃទី២៤ខែមីនាឆ្នាំ២០២១កន្លងទៅនេះ រូបលោកនិងលោក ចក់ សម្បត្តិ ព្រះរាជអជ្ញាររងអមសាលាដំបូងខេត្តព្រះវិហារ ព្រមទាំងមន្ត្រីរដ្ឋបាលព្រៃឈើខេត្ត និងអជ្ញាធរ សមត្ថកិច្ចមូលដ្ឋាន បានចុះទៅពិនិត្យករណីឈូសឆាយដីព្រៃមួយកន្លែងនៅចំណុចភូមិ ឃុំ ខាងលើ។ខណៈពេលដែលលោកនិងក្រុមការងារកំពុងស្ថិតនៅលើទីតាំងដីខាងលើ សួររកឯកសារ ពាក់ព័ន្ធទាក់ទងនិងការឈូសឆាយដីព្រៃនេះ ស្រាប់តែក្រុមជនសង្ស័យបាននាំ គ្នីគ្នាជាច្រើននាក់មកបង្ករហឹង្សាលើក្រុមការងាររហូតមានរបួសស្នាម។ដោយឃើញស្ថានការណ៌មិន សូវស្រួលរូបលោកនឹងក្រុមការងារបានដកថយសិនដើម្បីជៀសវាងនាំអោយមានការប៉ះទង្គិចគ្នាធ្ងន់ធ្ងរ។ហើយរហូតមកដល់ថ្ងៃនេះ ក្រុមជនសង្ស័យត្រូវបានកំណត់ អត្តសញ្ញាណរួចហើយដើម្បីចាត់ការទៅ តាមច្បាប់។
មន្ត្រីរដ្ឋបាលព្រៃឈើខេត្តព្រះវិហារមួយរូប បានថ្លែងនៅក្នុងកិច្ចប្រជុំថា ៖ក្រោយពីការចុះត្រួតពិនិត្យ ជាក់ស្តែងឃើញថាករណីយក គ្រឿងចក្រឈូសឆាយដីព្រៃនៅភូមិក្តាក់ ឃុំត្បែងពីរ ស្រុកគូលែន ដីព្រៃដែលឈូសឆាយនេះមានចំនួន៧ហិកតា ជាប្រភេទដីព្រៃស្រោង ដែលស្ថិតនៅក្រោមការគ្រប់គ្រងដោយរដ្ឋបាលព្រៃឈើ៕