កណ្តាល ៖ យុវជនម្នាក់ត្រូវបានប៉ូលិសប៉ុស្តិ៍បារគូ ឃាត់ខ្លួនក្នុងករណីអំពើហិង្សាក្នុងគ្រួសារ វាយបំផ្លាញ ទ្រព្យសម្បត្តិក្នុងផ្ទះនិងវាយឪពុកខ្លួន កើតហេតុថ្ងៃ សៅរ៍ ទី២៧មីនាឆ្នាំ២០២១ វេលាម៉ោង ៧និង២៥នាទីយប់ នៅចំណុចភូមិ វាល កណ្តោល ឃុំ បារគូ ស្រុក កណ្តាល ស្ទឹង ខេត្តកណ្ដាល។ ប៉ូលិសនិយាយថា ជនរងគ្រោះ ឈ្មោះ បូ ប៊ន ភេទ ប្រុស អាយុ ៤២ឆ្នាំ រស់នៅភូមិ វាល កណ្តោល ឃុំ បារគូ ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល មុខរបរ កសិករ ជាឪពុក ។ចំណែកជនសង្ស័យឈ្មោះ ប៊ន វីឡា ភេទប្រុស អាយុ ២១ឆ្នាំ រស់នៅភូមិ វាល កណ្តោល ឃុំ បារគូ ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល មុខរបរ មិន ពិត ប្រាកដ (ឃាត់ ខ្លួន )។វត្ថុតាងចាប់យករួមមានឈេីជ្រុងចំនួន ០២ និងច្រវាក់ មួយខ្សែ ប្រវែង ១២៨សង់ទីម៉ែត្រ ។
ប៉ូលិសបន្តថា កន្លងមកជនសង្ស័យធ្លាប់តែងតែផឹកស្រាស្រវឹង និង ជក់ គ្រឿងញៀន រករឿង វាយ បំផ្លិចបំផ្លាញ សម្ភារៈ ក្នុង ផ្ទះ មកជា ច្រើន លេីកច្រេីនសារ។ លុះនៅថ្ងៃទីខែ ឆ្នាំ វេលាម៉ោង មុុន ពេល កេីតហេតុ ជនសង្ស័យ បានផឹក ស្រាបៀរ ជាមួយ ក្រុមគ្រួសារ និង មិត្ត ភក្តិនៅ មុខ ផ្ទះ , ឃេីញ ដូច នោះ ជនរងគ្រោះ បានមក អង្គុយ ផឹក អស់ ស្រាបៀរ ចំនួន ២ កំប៉ុង ហេីយ ក៏ សំរាក លេី អង្រឹង ក្រោម ដេីម ក្រខុបមុខផ្ទះ ។លុះដល់ ម៉ោង កេីត ហេតុ ជនសង្ស័យ បានស្រែក ឡូឡា រករឿង ជនរងគ្រោះ រួចក៏យកឈេីជ្រុង ប្រវែង មួយ ម៉ែត្រ ស្ទុះមកវាយម៉ូតូរបស់ ជនរងគ្រោះ ម៉ាក ហុង ដា គុបជ្រុង សេ៩០ បណ្តាលឱ្យ បែកហើយបានលើក ទូរទស្សន៍ បោកទៅលើ ដី បណ្តាលឱ្យ បែក និង បានយក កង្ហា បោកចោលទៀត ។
បន្ទាប់ មក ជនសង្ស័យ បាន យកច្រវាក់ប្រវែងមួយ ម៉ែត្រ មក គ្រវី គ្រវាត ់ ហេីយស្រែក ឡូឡា ឃេីញដូចនោះ ជនរងគ្រោះ បាន តេ ទូរសព្ទ ប្តឹង សមត្ថកិច្ច ប៉ុស្តិ៍ រដ្ឋ បាល ឃុំ បារគូ ។ពេលទទួលបាន ព័ត៌មាន កម្លាំង ប៉ូលិសប៉ុស្តិ៍ បានចុះទៅដល់ កន្លែង កេីតហេតុ រួចក៏ ធ្វើ ការឃាត់ខ្លួន ជនសង្ស័យ បញ្ជូនមកអធិការដ្ឋានប៉ូលិសស្រុកកណ្តាលស្ទឹង បន្តអនុវត្តតាមនីតិវិធី៕ដោយ ភាវុន