ខេត្តកំពង់ឆ្នាំង:ផ្ទះមួយខ្នងត្រូវបានអគ្គិភ័យឆាប់ឆេះអស់គ្មានសល់គ្រាដែលម្ចាស់មិននៅទុកអោយ ឪពុកចាស់ម្នាក់នៅចាំផ្ទះ ។
ហេតុការភ្ញាក់ផ្អើលនេះបានកើតឡើងនៅវេលាម៉ោង ៤:៣០ នាទី ព្រឹកថ្ងៃទី២៨មីនា២០២១ នៅចំណុចខាងជើងផ្លូវតាទាំង ចម្ងាយប្រហែល ១០០០ម៉ែត្រ ពីសាលារៀនបឋមសិក្សាឆ្នុកទ្រូ អគ្គីភ័យស្ថិតក្នុងភូមិឆ្នុកទ្រូឃុំឆ្នុកទ្រូស្រុកបរិបូរណ៍ខេត្តកំពង់ឆ្នាំង ។
សមត្ថកិច្ចនគបាលមូលដ្ឋានបានអោយដឹងនៅវេលាម៉ោង៣និង២៥នាទីរសៀលថ្ងៃ២៨មីនា២០២១នេះថាអគ្គីភ័យបានឆេះអស់ផ្ទះ១ខ្នង ដែលមានទំហ៊ុ ៦ ម៉ែត្រគុណនិងបណ្ដោយ ១២ ម៉ែត្រ ដំបូលប្រក់ស័ង្កសី ជញ្ជាំងក្តារត្រូវបានភ្លើងឆាបឆេះអស់ទាំងស្រុងដែលមានម្ចាស់ឈ្មោះ សោម សំភី ភេទប្រុសអាយុ២៥ឆ្នាំជាប្តីមានប្រពន្ធឈ្មោះ ជួន ចិន អាយុ២៣ឆ្នាំមានមុខរបរជាអ្នកនេសាទត្រី អ្នកទាំង២រស់នៅភូមិឃុំស្រុកខេត្តខាងលើ។
សមត្ថកិច្ចនគរបាលមូលដ្ឋានបានឲ្យបន្តទៀតថានៅមុនពេលកើតហេតុពួកគាត់ទាំងពីរនាក់ប្ដីប្រពន្ធ បាន ចេញទៅដាក់មងលុះដល់ព្រឹកទើបត្រឡប់មកផ្ទះវិញដោយទុកឲ្យឪពុកចាស់ជរាម្នាក់នៅចាំផ្ទះ ។
សមត្ថកិច្ចនគបាលមូលដ្ឋានបានបញ្ជាក់បន្ថែមទៀតថានៅក្នុងករណីអគ្គីភ័យឆេះផ្ទះខាងលើធ្វើអោយ ទ្រព្យសម្បត្តិព្រមទាំងសម្ភារៈប្រើប្រាស់ មានសំលៀកបំពាក់ អង្ករ និងប្រាក់រៀល ខ្មែរ ចំនួន១លានរៀល ត្រូវបានឆេះខ្ទេចគ្មានសល់ផងដែរ ។
បច្ចុប្បន្នសមត្ថកិច្ចនគរបាលមូលដ្ឋានកំពុងបើកការស្រាវជ្រាវពាក់ព័ន្ធនឹងករណីឆេះផ្ទះខាងលើនេះបណ្ដាលមកពីអ្វីគេនៅមិនទាន់ដឹងនៅឡើយទេ
សូមបញ្ជាក់ផងដែរថានៅក្នុងហេតុការណ៍អគ្គីភ័យឆាប់ឆេះផ្ទះខាងនេះមិនបណ្ដាលអោយមនុស្សគ្រោះថ្នាក់ដល់មនុស្សណានោះឡើយ។ហើយនៅថ្ងៃដដែលនេះក្រុមការងារអនុសាខាកាកបាទក្រហមស្រុក ឃុំ ក៏បានចុះនាំយកគ្រឿងឧបភោគបរិភោគនិងគ្រឿងសម្ភារៈបរិក្ខារនិងថវិកាមួយចំនួន ជូនដល់គ្រួសារដែលរងគ្រោះដោយអគ្គិភ័យឆេះអស់ផ្ទះទាំងស្រុងនេះផងដែរ ៕លោកស្រីសានផល្លា