ប្រជាកសិកអ្នកដាំដំណាំផ្លែល្ពៅបានត្អូញត្អែនៅពេលផ្លែល្ពៅទទួលបានផលបែរជាតម្លៃធ្លាក់ថោកបំផុតនៅលើទីផ្សា

ខេត្តកំពង់ឆ្នាំង:ប្រជាកសិកអ្នកដាំដំណាំផ្លែល្ពៅបានត្អូញត្អែនៅពេលផ្លែល្ពៅទទួលបានផលបែរជាតម្លៃធ្លាក់ថោកបំផុតនៅលើទីផ្សាដែលធ្វើអោយពួគាត់ជាអ្នកដាំអសង្ឃឹមនិងអាចបោះបង់ចោលដីចំការហើយផ្លាស់ប្តូររកមុខរបរផ្សេងៗវិញ ។

បងប្អូនប្រជាពលរដ្ឋប្រកបមុខរបរដាំចំការដំណាំផ្លែល្ពៅដែលបច្ចុប្បន្នផ្លែល្ពៅពួកគាត់បេះយកមកលក់នៅទីផ្សាមាត់កំពង់ឆ្នុកទ្រូបានត្អូញត្អែថាមានតម្លៃធ្លាក់ចុះថោកក្នុងមួយគីឡូលក់ចេញបន្តបានតម្លៃ ២០០រៀលទៅ ២៥០រៀលប៉ុណ្ណោះដែលធ្វើអោយប៉ះពាល់ជីវភាពរសនៅប្រចាំថ្ងៃនិងការ ចំណាយផ្សេងៗរបស់ពួកគាត់គ្រាដែលជម្ងឺកូវិដ១៩កុំពង់រាតត្បាតគ្រប់ទីកន្លែងផង។

ម្ចាស់ស្តង់ទទួលប្រមូលទិញផ្លែល្ពៅនៅកំពង់ផ្សារឆ្នុកទ្រូឈ្មោះស្រីអូនបានអោយដឹងនៅថ្ងៃទី២៨មីនា២០២១នេះថាផ្លែល្ពៅដែលគាត់ទទួលទិញពីនាក់ចំការតាមខ្នងកោះដឹកយកមកលក់ក្នុង១គីឡូក្រាម២០០រៀលទៅ២៥០រៀលបើគិតជាតោនដោយក្នុង១តោន២០ម៉ឺនរៀលទៅ២៥ម៉ឺនរៀលតាមផ្លែធំតូច ដែលតម្លៃនេះទៀបជាងឆ្នាំទៅខ្លាំង ។

បងស្រីអូនបានអោយដឹងទៀតថាផ្លែល្ពៅដែលគាត់ប្រមូលទិញនេះគាត់បានដឹកចេញទៅបោះនៅលើទីផ្សារតាមបណ្តាខេត្តផ្សេងៗក្នុងប្រទេសនិងយកទៅលក់ចេញបន្តវិញបាន 300 រៀលទៅ៣៥០រៀល និងបានដឹកលក់បន្តទៅប្រទេសវៀតណាមប៉ុណ្ណោះ ។

គាត់ថានៅពេលណាជុញច្រើនចេញទៅលក់មិនមិនទាន់ដោយសារតម្លៃទាបពេកគរទុកចោលសល់ ក្នុងស្តង់ ហើយថ្ងៃគាត់ទើបតែរៀបចំដឹកយកទៅលក់អោយវៀតណាម ហើយតម្លៃផ្លែល្ពៅឆ្នាំនេះខុស ពីរឆ្នាំមុនដែលពួកគាត់លក់ចេញមួយគីឡូផ្លែល្ពៅលេខ១បានពី 800 ទៅ 1000 រៀល ។

ពាក់ពន្ធ័និងការធ្លាក់ចុះថោកខ្លាំងនូវតម្លៃផ្លែល្ពៅឆ្នាំនេះពួកគាត់ទាំងអស់គ្នាសូមអំពាវនាវដល់ស្ថាប័នពាក់ពន្ធសូមជួយរកទីផ្សារជូនដល់កសិកផងបើមិនអញ្ចឹងទេពួកគាត់ប្រហែលជាបោះបង់ដីចំការទាំងនោះចោលហើយរករបរអីផ្សេងពីការធ្វើចំការហើយ ៕ លោកស្រីសានផល្លា

 

You might like

Leave a Reply

Your email address will not be published. Required fields are marked *