អភិបាលខេត្ត មណ្ឌលគិរី បានជម្រុញឲ្យជំនាញនៃមន្ទីរបរិស្ថានខេត្ត ធ្វើការដកហូតដីដែលបងប្អូន ប្រជាពលរដ្ឋធ្វើការកាប់រុករានដោយខុសច្បាប់ យកមកជាកម្មសិទ្ធិរបស់រដ្ឋវិញ

មណ្ឌលគិរីៈ  ក្នុងឱកាសចុះពិនិត្យស្ថានភាពផ្លូវតាមខ្សែបន្ទាត់ព្រំដែន ឯកឧត្តមអភិបាលនៃគណ: អភិបាលខេត្តមណ្ឌលគិរី បានដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ដល់ប្រជាពលរដ្ឋទាំងឡាយណា ដែលបាន កាប់រុករានដីនៅតាមព្រំដែនដោយខុសច្បាប់យកធ្វើជាកម្មសិទ្ធិសូមអោយធ្វើការបញ្ឈប់ជាបន្ទាន់។

ព្រឹកថ្ងៃ ទី២៧ ខែមីនា ឆ្នាំ២០២១ ឯកឧត្តមសា្វយ សំអ៊ាង អភិបាលនៃគណ:អភិបាល​ខេត្តមណ្ឌលគិរី អមដំណើរ ដោយលោកឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការនគរបាលខេត្ត រួមជាមួយ ថ្នាក់ដឹកនាំមន្ទីរ អង្គភាពពាក់ព័ន្ធ អាជ្ញាធរស្រុក និងកងកម្លាំងប្រដាប់អាវុធទាំងបី បានអញ្ជើញ ចុះពិនិត្យស្ថានភាពផ្លូវតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-វៀតណាម ស្ថិតក្នុងភូមិសាស្រ្តប៉ុស្តិ៏ នគរបាលការពារព្រំដែនគោកប៊ូស្រា វរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៣០៣ ស្ថិតក្នុងស្រុកពេជ្រា និងនៅតាមខ្សែបន្ទាត់ព្រំដែនប៉ុស្តិ៍នគរបាលការពារព្រំដែនគោកទួលស្វាយ វរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៦២១ ស្ថិតនៅក្នុងឃុំដាក់ដាំ ស្រុកអូររាំង ខេត្តមណ្ឌលគិរី។

ឆ្លៀតក្នុងឱកាសនោះដែរឯកឧត្តមក៏បានមានប្រសាសន៍សង្កត់ធ្ងន់ចំពោះបងប្អូនប្រជាពលរដ្ឋមួយចំនួន ដែលបានកាប់រុករានទន្រ្ទានយកដីដែនជម្រកសត្វព្រៃភ្នំណាំលៀ យកធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន ដោយខុសច្បាប់ត្រូវធ្វើការឈប់ជាបន្ទាន់និងបានជម្រុញឲ្យជំនាញនៃមន្ទីរបរិស្ថានខេត្ត ធ្វើការដកហូតដីទាំងអស់នោះយកមកជាកម្មសិទ្ធិរបស់រដ្ឋវិញ។

បន្ទាប់មក ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលខេត្តបានអញ្ជើញបន្តចុះត្រួតពិនិត្យផ្លូវនៅតាមខ្សែ បន្ទាត់ព្រំដែនក្នុងភូមិសាស្រ្តប៉ុស្តិ៍នគរបាលការពារព្រំដែនគោកទួលស្វាយ ស្ថិតនៅក្នុងឃុំដាក់ដាំ ស្រុកអូរាំង ខេត្តមណ្ឌលគិរី ឯកឧត្តមបានមានប្រសាសន៍ថា ដីដើមស្រស់ដែលមានជនខិលខូចមួយ ចំនួន កាប់ទន្រ្ទានយកធ្វើជាកម្មសិទ្ធិនោះ សូម ឲ្យមន្ទីររៀបចំដែនដី នគរូបនីយ កម្ម សំណង់ និងសុរិយោដីខេត្តធ្វើការវាស់វែងឲ្យបានគ្រប់ចំនួន និងធ្វើការប្រគល់ឲ្យក្រុមហ៊ុនហ៊ូជីសាន្តវិញ ផងដែរ៕ SKS

 

 

You might like

Leave a Reply

Your email address will not be published. Required fields are marked *