មេបញ្ជាការរងកងទ័ពជើងគោក មេបញ្ជាការយោធភូមិភាគទី៤ បានអញ្ជើញជាអធិបតី ក្នុងពិធីបិទ វគ្គហ្វឹកហ្វឺនពង្រឹង វរសេនាតូចលេខ៤១២ វគ្គហ្វឹកហ្វឺនបំប៉នជំនាញអាវុធគាំទ្រថ្មើរជើង និងវគ្គហ្វឹក ហ្វឺនបំប៉នជំនាញការពារអាកាស កងពលតូចថ្មើរជើងលេខ៤១

សៀមរាប៖នាព្រឹកថ្ងៃសៅរ៍ ១៤កើត  ខែចេត្រ ឆ្នាំជូតទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២១ ឯកឧត្តម ឧត្តមសេនីយ៍ឯក ពៅ ហេង មេបញ្ជាការរងកងទ័ពជើងគោក មេបញ្ជាការយោធ ភូមិភាគទី៤ បានអញ្ជើញជាអធិបតី ក្នុងពិធីបិទវគ្គហ្វឹកហ្វឺនពង្រឹង វរសេនាតូចលេខ៤១២ វគ្គហ្វឹកហ្វឺន បំប៉នជំនាញអាវុធគាំទ្រថ្មើរជើង និងវគ្គហ្វឹកហ្វឺនបំប៉នជំនាញការពារអាកាស កងពលតូចថ្មើរ ជើងលេខ៤១ ពិធីបិទវគ្គហ្វឹកហ្វឺននេះប្រារព្ធធ្វើនៅ ទីបញ្ជាការ វរសេនាតូចលេខ៤១២ កងពលតូចថ្មើរជើងលេខ៤១។

ក្នុងឱកាសនោះដែរ ឯកឧត្តម ឧត្តមសេនីយ៍ឯក ពៅ ហេង បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរ សុខទុក្ខ នឹករលឹក ពីសំណាក់ថ្នាក់ដឹកនាំក្រសួងការពារជាតិ អគ្គបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ និងថ្នាក់ដឹកនាំបញ្ជាការដ្ឋានកងទ័ពជើងគោក ដែលជានិច្ចកាលតែងតែយកចិត្តទុកដាក់ដល់ កងយោធពលខេមរភូមិន្ទ ចំពោះ នាយទាហាន នាយទាហានរង និងពលទាហាន គ្រប់បណ្តា កងឯកភាព ចំណុះកងពលតូចថ្មើរជើងលេខ៤១ ដែលបានឈរជើងនៅតាមបន្ទាត់ព្រំដែន ពិសេសចំពោះយោធាចារ្យ សិក្ខាកាមយើងទាំអស់ ដែលបានហ្វឹកហ្វឺនរៀនសូត្រក្នុងវគ្គនេះ ។

ថ្លែងក្នុងឱកាសនេះផងដែរ ឯកឧត្តម បានដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ ចំពោះអង្គភាពនីមួយៗ ចំណុះយោធភូមិភាគ ឲ្យយកចិត្តទុកដាក់លើបញ្ហាព្រំដែន ត្រូវសហការដើរល្បាត ជាមួយអង្គភាព មិត្តជាប្រចាំ ក៏ដូចជាការសហការជាមួយអជ្ញាធរមានសម្ថកិច្ច ដើម្បីទប់ស្កាត់បទល្មើសឆ្លងដែនគ្រប់ ប្រភេទ និងទប់ស្កាត់ឲ្យខានតែបាននូវការលួចឆ្លងដែនខុសច្បាប់ គេចពីការធ្វើចត្តាឡីស័ក ក្នុងការបង្ការការរីករាលដាលនៃជំងឺកូវីដ១៩ ក្នុងសហគមន៍បន្ថែមទៀត ហើយជម្រុញឲ្យគ្រប់អង្គភាព ត្រូវវាស់កម្តៅ និងបាញ់អាល់កុល ពាក់ម៉ាស់ជាប្រចាំក្នុងការចេញចូលបន្ទាយជាដាច់ខាត ត្រូវគោរពនូវអនុសាសន៍របស់សម្តេចអគ្គមហាសេនាបតីតេជោ និងក្រសួងសុខាភិបាល គឺ៣កុំ ៣ការពារ កុំឲ្យជំងឺកូវីដ១៩ ធ្លាក់មកលើរូបអ្នក និងគ្រួសារអ្នក ។

ក្នុងឱកាសនោះដែរ ឯកឧត្តម មេបញ្ជាការ បានឧបត្ថម្ភថវិកាចំនួន ២,០០០,០០០រៀលជូនដល់អង្គពិធី និងប្រគល់ម៉ាស់ចំនួន ២៥០០ម៉ាស់ ដល់កងពលតូចលេខ៤១ កងការពារព្រំដែនគោកលេខ ៤០២,៤០៣ មួយអង្គភាព ១៥០០ម៉ាស់ ទីបញ្ជាការទិសទី២ ចំនួន៥០០ម៉ាស់. និងទិសកណ្តាលអូរកូនតឹង ២០០០ម៉ាស់ផងដែរ៕

 

You might like

Leave a Reply

Your email address will not be published. Required fields are marked *