នាយត្បាល់(នាយសាន)តារាកំប្លែងទូរទស្សន៍CTN និងក្រុមគ្រួសារនៅភូមិឈូកសរបានបញ្ចប់ការ ធ្វើចត្តាឡីសក័ដោយជោគជ័យ អវិជ្ជមានកូវីដ១៩

ខេត្តស្វាយរៀង៖ក្រុមគ្រួសារនាយត្បាល់(នាយសាន)និងបងប្អូនអ្នកភូមិឈូកស ឃុំឈើទាល ស្រុកស្វាយជ្រំ បានបញ្ចប់ការធ្វើចត្តាឡីស័ក ១៤ថ្ងៃ ដោយជោគជ័យ លទ្ធផល អវិជ្ជមាន ។ អាជ្ញាធរបានថ្លែង អរគុណ បងប្អូនប្រជាពលរដ្ឋ ដែលបានអនុវត្តយ៉ាងត្រឹមត្រូវ តាមការណែនាំរបស់ រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាលកម្ពុជា។

បើតាមសមត្ថកិច្ចបានឲ្យដឹងថា នៅវេលាម៉ោង៥និង០០នាទីល្ងាចថ្ងៃទី២៥មីនា២០២១ក្រុមការងារ គណកម្មការប្រយុទ្ធប្រឆាំងនិងជម្ងឺកូវីដ១៩ខេត្តបានឲ្យប្រជាពលរដ្ឋដែលប៉ះពាល់ផ្ទាល់គ្រួសារ ឪពុកម្តាយនាយត្បាល់(នាយសាន)និងបងស្រី បងថ្លៃនាយត្បាល់៩នាក់បានបញ្ចប់ការធ្វើចត្តាឡីសក័ ១៤ថ្ងៃដោយជោគជ័យ លទ្ធផលអវិជ្ជមាន។ហើយចំណែកនាយត្បាល់(នាយសាន)និងក្រុមគ្រួសារ ដែលធ្វើចត្តាឡីសក័១៤ថ្ងៃនៅវិទ្យាល័យអង្គស្នួលស្រុកអង្គស្នួលខេត្តកណ្តាលបានបញ្ចប់ដោយជោគ ជ័យដែរ គឺអវិជ្ជមាន។

សូមរំលឹកថា អ្នកកំប្លែងនាយត្បាល់(នាយសាន)បានមកធ្វើបុណ្យនៅស្រុកកំណើតជាអ្នកប៉ះពាល់ ផ្ទាល់ជាមួយអ្នកវិជ្ជមានកូវីដ១៩ឈ្មោះ​លី សីនហួន អ្នកនិពន្ធនៅហស្សមាសត្រូវសមត្ថកិច្ចស្រាវជ្រាវ អ្នកចូលរួមធ្វើចត្តាឡីសក័និងយកសំណាកនៅស្រុកស្វាយជ្រំខេត្តស្វាយរៀងកាលពីល្ងាចថ្ងៃទី១២មិនា២០២១ ក្រុមការងារប្រយុទ្ធប្រឆាំងជម្ងឺកូវីដ១៩ខេត្តស្វាយរៀងដឹកនាំដោយលោក តូច ប៉ូលីវ៉ា អភិបាលរងខេត្តនិងជាអនុប្រធានគណកម្មការប្រយុទ្ធប្រឆាំងជម្ងឺកូវីដ១៩ខេត្តរួមដំណណើរដោយគណកម្មការឃុំឈើទាល គណកម្មការស្រុកស្វាយជ្រំបានចុះស្រង់ព័ត៌មានគ្រួសារលោកមេភូមិ ឳពុកនាយត្បាល់ (នាយសាន)តារាកំប្លែងនៅទូរទស្សន៍CTNដែលជា អ្នកបានប៉ះពាល់ផ្ទាល់ ជាមួយអ្នកកូវីដ១៩ វិជ្ជមាន ឈ្មោះលី ស៊ីនហួនធ្វើការនៅទូរទស្សន៍ហង្សមាស។

បើតាមសមត្ថកិច្ចបានឲ្យដឹងថា ការចុះបិទផ្លូវហ៊ំពទ្ធ័ឃ្លុំផ្ទះគ្រួសាររៀបចំកម្មវិធីបុណ្យ ឈ្មោះ ហែម គន់ ភេទប្រុសអាយុ៦៨ឆ្នាំ ជាមេភូមិឈូកស ត្រូវជាឳពុកបង្កើតរបស់នាយត្បាល់ (នាយសាន)នេះដើម្បី ពិនិត្យស្រាវជ្រាវរកអ្នកពាក់ពន្ធ័យកទៅធ្វើចត្តាឡីសក័និងឲ្យក្រុមគ្រូពេទ្យយកសំណាកទៅពិនិត្យ។

ប្រភពបន្តថា កាលពីថ្ងៃទី១១មិនា២០២១ ក្រុមគ្រួសារឳពុកនាយត្បាល់(នាយសាន)បានរៀបចំពិធី បុណ្យបច្ចយ័បួនៅផ្ទះស្ថិតនៅចំណុចថ្នល់កែងបំបែកឈើទាល(ផ្សារឈូកស)ស្ថិតនៅភូមិឈូកស ឃុំឈើទាលស្រុកស្វាយជ្រំខេត្តស្វាយរៀង ហើយឈ្មោះហែម រតនា ហៅនាយត្បាល់ បានប៉ះពាល់អ្នកកូវីដ១៩ វិជ្ជមានឈ្មោះលី ស៊ីនហួន ធ្វើការនៅហង្សមាស។

ហើយអ្នកពាក់ពន្ធ័បន្ត រួមមាន១,ឈ្មោះហែម គន់ ភេទប្រុសអាយុ៦៨ឆ្នាំជាមេភូមិឈូកស (ត្រូវជាឳពុកបង្កើតរបស់នាយត្បាល់។២ឈ្មោះសៅ យ៉ាន អាយុ៦៧ឆ្នាំ ជាម្តាយបង្កើតរបស់នាយ ត្បាល់។៣ឈ្មោះពុធ គីន ភេទប្រុស អាយុ៤៣ឆ្នាំម្ចាស់ផ្ទះត្រូវជាបងថ្លៃនាយត្បាល់។៤ឈ្មោះ ហែម សុខរឿន ភេទស្រី អាយុ៤៥ឆ្នាំម្ចាស់ផ្ទះ បងនាយត្បាល់។៥ឈ្មោះសុខ ហេងភេទស្រីអាយុ១៣ឆ្នាំ កូនពុធគីនរៀននៅវិទ្យាល័យពោធិធំថ្នាក់ទី៩B។៦ឈ្មោះ ពុធ ស្រីម៉ី ភេទស្រីអាយុ៨ឆ្នាំរៀននៅ សាលាបឋមសិក្សាវត្តឈើទាលថ្នាក់ទី៥គ។៧ឈ្មោះស៊ឹម គន់វិរៈ ភេទប្រុសអាយុ១៥ឆ្នាំរៀនថ្នាក់១២A វិទ្យាល័យពោធិធំ ។

ក្រោយពីបុណ្យរួចឈ្មោះហែម រតនា ហៅនាយត្បាល់និងព្រមទាំងមិត្តភ័ក្រកូនបាន ត្រឡប់ទៅ ភ្នំពេញវិញនៅរសៀលថ្ងៃទី១២មិនា២០២១ ទើបទទួលព័ត៌មានពីឈ្មោះលី ស៊ីនហួន មានវិជ្ជមាន កូវីដ១៩។ លោក តូច ប៉ូលីវ៉ា អភិបាលរងខេត្តនិងជាអនុប្រធានគណកម្មការប្រយុទ្ធប្រឆាំង ជម្ងឺកូវីដ១៩ខេត្តស្វាយរៀងបានប្រាប់កោះសន្តិភាពតាមទូរសព្ទ័នារសៀលថ្ងៃទី១៣មិនា២០២១ថា ក្រុមការងារកំពុងចុះពិនិត្យរកអ្នកពាក់ពន្ធ័គ្រួសារផ្ទះបុណ្យចំនួន៨នាក់យកទៅធ្វើចត្តាឡីសក័និងយកសំណាកទៅពិនិត្យរករោគវិនិច្ឆ័យ។និងឲ្យអ្នកពាក់ពន្ធ័ដែលចូលរួមក្នុងពិធីបុណ្យចំនួន២១១នាក់ធ្វើចត្តាឡីសក័តាមផ្ទះ មិនឲ្យពួកគាត់ដើរចេញទៅខាងក្រៅដើម្បីទប់ស្កាត់និងបង្ការការឆ្លងរាលដាល ទៅក្នុងសហគមន៍។ដូច្នេះគឺឃ្លុមនិងបិទផ្លូវត្រង់ចំណុចកែងផ្សារឈូកស ទាំងស្រុងតែម្តង។ ប្រជាពលរដ្ឋដែលបានមកចូលរួមក្នុងពិធីបុណ្យនេះបានជៀសផុតពីការឆ្លងកូវីដ១៩ទាំងអស់គ្នាហើយអាជ្ញាធរបានបញ្ចប់និងបើកឲ្យប្រជាពលរដ្ឋបានចេញពីផ្ទះធម្មតា ក៏ប៉ុន្តែបានអប់រំប្រជាពលរដ្ឋបន្ត អនុវត្តតាមវិធានការរបស់ក្រសួងសុខាភិបាលនិងអនុសាសន៍របស់សម្តេចតេជោ «៣ការពារ ៣កុំ »ជាប់ជានិច្ច ៕ដោយ សាយ ហ្គន

 

You might like

Leave a Reply

Your email address will not be published. Required fields are marked *