អភិបាលខេត្តកំពង់ចាម ប្រគល់ ផ្ទះ មនុស្សធម៌ ទី១ ជូន ស្ត្រី មេម៉ាយ ទុរគត ម្នាក់ នៅ ស្រុក កោះសូទិន

កំពង់ចាម : ឯកឧត្តម   អ៊ុន  ចាន់ដា   អភិបាល ខេត្តកំពង់ចាម  និង ជាប្រធានគណៈកម្មាធិការសាខា កាកបាទក្រហម ខេត្ត  អមដំណើរ ដោយ មន្ត្រី ពាក់ព័ន្ធ  នាព្រឹក ថ្ងៃ ទី ២៧  ខែមិនា  ឆ្នាំ ២០២១ នេះ  បានអញ្ជើញ ប្រគល់ផ្ទះ មនុស្សធម៌ ទី១   ជូនដល់ ស្ត្រី មេម៉ាយ ទុរគត  ម្នាក់  ឈ្មោះ  ខឹម  ណារី  អាយុ ៧២ឆ្នាំ  រស់ នៅ ភូមិ ជីហែ  ឃុំ ពាមប្រធ្នោះ  ស្រុក កោះសូទិន  ដោយ មានការ និមន្ត ចូលរួម ពី  ព្រះនាគមុនីមេ គណ ខេត្ត  និង ព្រះ មន្ត្រី សង្ឃ ផង ដែរ   ។

ឆ្លៀត ក្នុង ឱកាសនោះដែរ  ឯកឧត្តម  អ៊ុន  ចាន់ដា  ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត កំពង់ចាម  បាន ពាំនាំមកនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ជូនចំពោះលោកយាយ ខឹម  ណារី  ក៏ដូចជា ប្រជាពលរដ្ឋ ជួបការលំបាក ខ្វះខាត ក្នុង ជីវភាព  ។

ជាមួយ គ្នានោះ  ឯកឧត្ដម  អ៊ុន  ចាន់ដា   ក៏ បានក្រើនរំលឹកដល់ បងប្អូន ប្រជាពលរដ្ឋ ឲ្យ បង្កើនការប្រុងប្រយ័ត្នខ្ពស់ ក្នុងការចូលរួមទប់ស្កាត់ ការ រីករាលដាល នៃ ជំងឺ កូវីដ-១៩ ដោយត្រូវយកចិត្តទុកដាក់អនុវត្ត ឲ្យ បានខ្ជាប់ខ្ជួន តាម រយៈសារអប់រំពិសេសរបស់សម្តេចតេជោ ហ៊ុន សែន  ” ៣ការពារ ៣កុំ និង២ចូលរួម ” ព្រមទាំង សារ អប់រំ ណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីជៀសផុតពីការឆ្លង  ជំងឺ ដ៏កាចសាហាវ នេះផងដែរ  ។

គួរ បញ្ជាក់ ថា  សម្រាប់ផ្ទះមនុស្សធម៌ ១ខ្នង  ដែល មាន ទំហំ ៤x៦ម៉ែត្រ នេះ គឺត្រូវចំណាយ ថវិកា មូនិធិ របស់ សាខា កាកបាទក្រហម កម្ពុជា ខេត្ត កំពង់ចាម  ដោយ មានការ ចូលរួម ពី  ព្រះ នាគមុនី មេគណខេត្ត និង សប្បុរសជន ។ ចំពោះ អំណោយដែលផ្តល់ជូនលោកយាយ ខឹម ណារី សម្រាប់ការឡើងផ្ទះថ្មីនេះ រួមមាន អង្ករ២៥គក្រ ត្រីខ  ទឹកត្រី  ទឹកស៊ីអ៊ីវ  មី ឃីត១ បញ្ចប់  អាវយឺត២  សម្ភារដំណេក សម្ភារផ្ទះបាយ និងថវិកា២០ ម៉ឺន រៀល ។

ដោយឡែក ប្រជាពលរដ្ឋខ្វះខាត ក្នុង ជីវភាព ចំនួន១២គ្រួសារទៀត ដោយក្នុង១គ្រួសារ ទទួលបានអង្ករ ត្រីខ ទឹកត្រី ទឹកស៊ីអ៊ីវ មី  ឃីត  អាវយឺត និងថវិកាចំនួន ២ម៉ឺន រៀលផងដែរ  ៕

 

You might like

Leave a Reply

Your email address will not be published. Required fields are marked *