ខេត្តស្វាយរៀង៖គ្រោះថ្នាក់ចរាចរណ៍ដ៏អាក្រក់មួយបង្កឡើងដោយបុរសម្នាក់ទំនងស្រវឹងស្រា ហើយបើករថយន្តល្បឿនលឿនដូចយន្តហោះបុកចូលក្នុងតូបលក់ដូរហើយត្របាក់ពាំយកមនុស្សស្រីប្រុសចំនួន៤នាក់និងតូប ហោះផ្លោងប្រឡាយប្រមាណ១០ម៉ែត្រនិងឆ្លងថ្នល់លំ៥ម៉ែត្រធ្លាក់ចូល ក្នុងប្រឡាយទើបទៅមុខលែងរួចបណ្តាលឲ្យក្មេងប្រុសម្នាក់រងបួសធ្ងន់ធ្ងរហើយបានស្លាប់ពេលបញ្ជូនដល់មន្ទីរពេទ្យខេត្តនិង៣នាក់ទៀតស្រី១នាក់របួសធ្ងន់ធ្ងរសន្លប់ស្តូកស្តឹងនៅតាមមាត់ប្រឡាយមើលទៅគួរឲ្យញាក់សាច់។
ករណីរថយន្តបុករះចូលតូបលក់ដូរនេះកើតឡើងកាលពីវេលាម៉ោង១និង៣៥នាទីរសៀលថ្ងៃទី២៦មិនា២០២១នៅលើកំណាត់ផ្លូវជាតិលេខ១ ត្រង់ចំណុច គីឡូម៉ែត្រលេខ ស្ថិតនៅភូមិ ត្របែកប្រហោង ឃុំ តាសួស ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។
បើតាមប្រជាពលរដ្ឋដែលនៅក្នុងហេតុការ បានឲ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះកំពុងឈរ និងអង្គុយនៅក្នុងតូបលក់ដូរ សំយ៉ាយថ្នល់(តូបលើចិញ្ចើមថ្នល់) ស្រាប់តែមានរថយន្តមួយគ្រឿង ម៉ាកតាកូម៉ា ពណ៌ស ស្លាកលេខ ព្រៃវែង 2A 1314 ទិសដៅពីកើតទៅលិចបើកបរដោយឈ្មោះ ក្រេត ចិត្ត ភេទប្រុស អាយុ39ឆ្នាំ រស់នៅ ភូមិ ទូរកា ឃុំកំពង់សឹង ស្រុក ព្រះស្តេច ខេត្តព្រៃវែង ជនជាតិ ខ្មែរ មុខរបរអ្នកបើកបររថយន្ត(ឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកស្វាយជ្រំ)។
អ្នករួមដំណើរមាន3នាក់ ទី1.ឈ្មោះ ងូ វេ ភេទស្រី អាយុ49 (រងរបួសស្រាល)រស់នៅភូមិប្រសូត្រទី1 ឃុំកណ្តៀងរាយ ស្រុកស្វាយទាប ខេត្តស្វាយរៀង ។ ទី2.ឈ្មោះ នាង សុផាត ភេទប្រុស អាយុ49ឆ្នាំ (រងរបួសស្រាល) រស់នៅភូមិ កំពោតម្រះ ឃុំពពែត ស្រុកស្វាយទាប ខេត្តស្វាយរៀង 3. ឈ្មោះ បញ្ញា ភេទ ប្រុស អាយុ 21ឆ្នាំ(រងបួសស្រាល )រស់នៅភ្នំពេញ
ប្រភពបានបន្តទៀតថា៖លុះមកដល់ចំណុចកើតហេតុខាងលើរថយន្តបើករយ៉ាងលឿនសង្ស័យស្រវឹងស្រា បានជាន់ហ្វ្រាំងយ៉ាងគំហ៊ុក អុសចម្ងាយប្រមាណ៥០ម៉ែត្រក៏រេចង្កូតមកខាងឆ្វេង ហើយក៏ជាន់ ហ្គា័របន្ថែមល្បឿនបុកក្មេងប្រុសរួមបន្តរះចូលក្នុងតូបលក់ដូរ រុញទាំងតូប និងមនុស្សប្រុសស្រី៤នាក់ នៅក្នុងតូបហោះផ្លោងប្រឡាយជាង១០ម៉ែត្រនិងឆ្លងកាត់ថ្នល់លំ៥ម៉ែត្រទៅធ្លាក់ក្នុងស្រះទឹកហាវថ្នល់ទើបទៅមុខលែងរួចចំណែកក្មេងប្រុសម្នាក់កំពុងនិយាយទូរសព្ទ័ទៅរកម្តាយបានប៉ើងធ្លាក់ចូលក្នុងទឹកស្រះរបួសធ្ងន់សន្លប់ក្នុងទឹក ហើយបានស្លាប់ពេលក្រុមគ្រួសារយកដល់មន្ទីរពេទ្យខេត្ត។
បើតាមលោកពិន អាន អធិការនៃអធិការដ្ឋាននគបាលស្រុកស្វាយជ្រំ បានឲ្យដឹងថាការពិត ជនរង គ្រោះទាំង៣នាក់នោះ គឺជាម្ចាស់រថយន្តបង្ក ហើយសមត្ថកិច្ចសាកសួរភ្លាមៗ គឺមិនព្រមសហការ ផ្តល់ឈ្មោះដល់សមត្ថកិច្ចទើបសមត្ថកិច្ចហៅរថយន្តស្ទូចរថយន្តទៅមុន ចំណែកមនុស្សនៅក្នុងតូប លក់ដូរនោះបានរត់ចេញអស់គ្រោះថ្នាក់តែក្មេងប្រុសម្នាក់កំពុងនិយាយទូរសព្ទ័ទៅម្តាយត្រូវរថយន្តបុកប៉ើងលើរថយន្តទៅធ្លាក់ក្នុងស្រះរបួសធ្ងន់ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យដើម្បីសង្គ្រោះជាអកុសល្យក្មេងប្រុសរថគ្រោះក៏បានស្លាប់នៅពេលទៅដល់មន្ទីរពេទ្យខេត្តតែម្តង។
ចំណែកជនរងគ្រាះស្លាប់បាត់បង់ជីវិតនោះមានឈ្មោះ អូន សំណាង ភេទ ប្រុស អាយុ4 ឆ្នាំរស់នៅភូមិ ត្របែកប្រហោង ឃុំតាសួស ស្រុក ស្វាយជ្រុំ ខេត្ត ស្វាយរៀង។
រីឯមធ្យោបាយបានរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកស្វាយជ្រំដើម្បីរងចាំដោះស្រាយគ្នាតាមផ្លូវច្បាប់៕ដោយ សាយ ហ្គន