សមត្ថកិច្ចប្រចាំច្រកព្រំដែនកម្ពុជា ឡាវ ឃាត់មនុស្សចំនួន១០យកមកធ្វើចត្តាឡីស័ក

 

ព្រះវិហារៈ ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២១នេះ វេលាម៉ោង១២:២០នាទី កម្លាំងវរសេនាតូចលេខ១០៥ ប្រចាំគោលដៅច្រកកំពង់ស្រឡៅព្រំដែនឡាវ ដឹកនាំដោយលោកអ/ទោ ស៊ីង ឡង នាយរងប៉ុស្តិ៍ សហការជាមួយកម្លាំងចម្រុះ បានធ្វើការឃាត់ខ្លួនប្រជាពលរដ្ឋខ្មែរចំនួន១០នាក់(ស្រី០៦ នាក់ប្រុស៤នាក់) មានឈ្មោះដូចខាងក្រោម៖

១.ឈ្មោះ ណៅ សាលៀង ភេទ ស្រី អាយុ ១៥ ឆ្នាំ ជនជាតិ ខ្មែរ

២.ឈ្មោះ ណៅ វៀង ម៉ាយ ភេទ ស្រី អាយុ ១៩ ឆ្នាំ ជនជាតិ ខ្មែរ ។

អ្នកទាំង០២ នាក់ រស់នៅភូមិកំពង់ពោធិ៍,ឃុំកំពង់ស្រឡៅ១,ស្រុកឆែប ខេត្តព្រះវិហារ។

៣.ឈ្មោះ វៀង គិណយ ភេទ ប្រុស អាយុ ២១ ឆ្នាំ ជនជាតិ ខ្មែរ

៤.ឈ្មោះ ផ តាក់ ភេទ ប្រុស អាយុ ១៨ ឆ្នាំ ជនជាតិ ខ្មែរ ។

៥.ឈ្មោះ វៀង ម៉ៃ ភេទ ស្រី អាយុ ២៤ ឆ្នាំ ជនជាតិ ខ្មែរ

៦.ឈ្មោះ វ៉ាន់ ផីង ភេទ ស្រី អាយុ ១៧ ឆ្នាំ ជនជាតិ ខ្មែរ ។

៧.ឈ្មោះ វ៉ាន់ កែវ ភេទ ស្រី អាយុ ១៦ ឆ្នាំ ជនជាតិ ខ្មែរ

៨.ឈ្មោះ វ៉ាន់ មិង ភេទ ស្រី អាយុ ១៩ ឆ្នាំ ជនជាតិ ខ្មែរ

៩.ឈ្មោះ ប៊ូ ចយ ភេទ ប្រុស អាយុ ១៨ ឆ្នាំ ជនជាតិ ខ្មែរ

១០.ឈ្មោះ វ៉ាន់ ស៊ុក ភេទ ប្រុស អាយុ ១៧ ឆ្នាំ ជនជាតិ ខ្មែរ ។អ្នកទាំង០៨ នាក់ រស់នៅភូមិកំពង់សង្កែ,ឃុំកំពង់ស្រឡៅ១,ស្រុកឆែប ខេត្តព្រះវិហារ។

តាមការបញ្ជាក់ពីអាជ្ញាធរស្រុកឆែបថា ដោយសារប្រជាជនទាំង១០ នាក់ ខាងលើ បានឆ្លងដែនខុសច្បាប់ ទៅប្រទេសឡាវ តាមចំណុចច្រកកំពង់ស្រឡៅក្នុងអឡុងឆ្នាំ២០២០មកម្លេះ ដើម្បីទៅធ្វើបុគ្គលិកលាងរថយន្ត ឲ្យគេនៅខេត្តប៉ាកសេ ប្រទេសឡាវ។ តែមកដល់ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២១,វេលាម៉ោង១២:២០ នាទី។ត្រូវបានឆ្លងដែនត្រឡប់មកម្ពុជាវិញតាមច្រកដដែល។

ពេលនោះ កម្លាំងសហការបានឃាត់ខ្លួនអ្នកទាំងនោះសួនាំរួចប្រគល់ ជូនមន្រ្តីសុខាភិបាល ប្រចាំការដើម្បីយក ទៅធ្វើចត្តាឡីស័ក នៅមណ្ឌលចត្តាឡីស័កកម្រិត២ កំពង់ស្រឡៅ,នៅវេលាម៉ោង ១:០០ នាទី ថ្ងៃខែឆ្នាំដដែលផងដែរ៕រក្សាសិទ្ធដោយ SKS

You might like

Leave a Reply

Your email address will not be published. Required fields are marked *