ព្រះវិហារៈ នៅល្ងាច ថ្ងៃសុក្រ ១៣កើត ខែចេត្រ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២១ លោក វរសេនីយ៍ឯក ធៀម ធាន មេបញ្ជាការការរងតំបន់ប្រតិបត្តិការសឹករងព្រះវិហារ និងជា អនុប្រធាន ហៅកាត់ថា ស.អ.ក.ព្រះវិហារ តំណាង ឯកឧត្តម ឧត្តមសេនីយ៍ទោ ច័ន្ទ សុភ័ត្ត្រា មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងព្រះវិហារ និងជា ប្រធាន សអក.ខេត្តព្រះវិហារ បានដឹកនាំ ក្រុមការងារ ស.អ.ក.ខេត្ត ស្រុក រួមជាមួយអាជ្ញាធរមូលដ្ឋាន ចុះប្រគល់ថវិកាបេឡាមរណៈ សង្រ្គោះចំនួន ៤,០០០,០០០៛ ជូនដល់ក្រុមគ្រួសារសពអតីតយុទ្ធជន ដែលមានឈ្មោះ ប៊ុន ស៊ុន ភេទប្រុស អាយុ៥៧ឆ្នាំ ជាជនពិការ និងជាសមាជិកសមាគមអតីតយុទ្ធជនកម្ពុជាខេត្តព្រះវិហារ បានទទួលមរណៈភាព នៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២១ដោយរោគាពាធ នៅភូមិកន្ទួត ឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ៕រក្សាសិទ្ធដោយ SKS