កណ្ដាល ៖ កាលពីនៅថ្ងៃទី២៤ខែមីនា ឆ្នាំ២០២១កន្លងទៅបុរសវ័យចំណាស់៦៩ឆ្នាំម្នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្ឡួន ពាក់ព័ន្ធល្បួងក្មេងស្រីអាយុ១៣ឆ្នាំ រំលោភសេពសន្ថវៈ បានសម្រេច តែត្រូវបែកការណ៍ដឹងដល់ ឪពុកម្ដាយខាងកុមារីរងគ្រោះ ទើបប្តឹងដល់សមត្ថកិច្ច ស្រុកអង្គស្នួលចាប់ខ្លួន ភ្លាមៗ នៅចំណុចភូមិព្រៃរំដួល ឃុំទួលព្រេជ ស្រុកអង្គស្នួល ខេត្តកណ្តាល ។
ក្មេងស្រីរងគ្រោះមានអាយុ១៣ឆ្នាំ ជនជាតិខ្មែរ មុខរបរសិស្ស មានទីលំនៅ ស្រុកអង្គស្នួល ខេត្តកណ្តាល ។ ចំណែកជនសង្ស័យឈ្មោះ វ៉ាត ភួន ភេទប្រុសអាយុ៦៩ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ នៅភូមិព្រៃរំដួល ឃុំទួលព្រេជ ស្រុកអង្គស្នួល ខេត្តកណ្តាល បានឃាត់ខ្លួន។
សមត្ថកិច្ចបានអោយយដឹងថាជនសង្ស័យតែងតែនិយាយលួងលោមល្បួងក្មេងស្រីរងគ្រោះដើម្បីយកទៅរំលោភជាច្រើនលើកច្រើនសារហើយតែមិនបានសម្រេចទើបតែថ្ងៃទី២០ ខែមីនា ឆ្នាំ២០២១វេលាម៉ោង០៨និង១០នាទីព្រឹកកន្លងទៅនេះទេដែលជនសង្ស័យបានទៅក្នុងចម្ការក្រោយផ្ទះជនរងគ្រោះ ហើយបានហៅជនរងគ្រោះទៅជួប និងអង្គុយនិយាយគ្នា បន្ទាប់មកជនសង្ស័យ បានចាប់ជនរងគ្រោះផ្ដួលទៅលើស្មៅហើយធ្វើសកម្មភាពរួមភេទបានសម្រេចចំនួន០១លើក ពេលរួមភេទរួចហើយជនសង្ស័យបានឱ្យលុយទៅជនរងគ្រោះចំនួនពីរម៉ឺនរៀល។ ក្រោយមកទៀតនៅថ្ងៃទី២៤ ខែមីនាឆ្នាំ២០២១ ជនសង្ស័យបានហៅជនរងគ្រោះទៅម្តងទៀត ពេលជនរងគ្រោះដើរទៅក៏ត្រូវបានពលរដ្ឋម្នាក់ឃើញ ហើយក៏សួរនាំជនរងគ្រោះថា «ឯងទៅណា?»។ ជនរងគ្រោះឆ្លើយថា«ទៅបត់ជើងធំ»។ដោយមានការសង្ស័យក៏បានជំរិតសួរនាំជនរងគ្រោះ ទើបជនរង គ្រោះព្រមនិយាយការពិត ថាទៅជួបជាមួយជនសង្ស័យ។ក្រោយមកគេក៏បានប្រទះឃើញ ជនសង្ស័យ បានដើរចេញពីព្រៃខាងក្រោយផ្ទះ ទើបពលរដ្ឋម្នាក់នោះទៅប្រាប់ម្ដាយឪពុកក្មេងស្រីរងគ្រោះតែម្ដង ។ហើយឳពុកម្តាយក្មេងស្រីរងគ្រោះក៏បានធ្វើការសួរនាំកូនស្រីខ្លួន ហើយក៏បាននាំកូនស្រីទៅដាក់ ពាក្យបណ្ដឹង នៅប៉ុស្ដិ៍រដ្ឋបាលទួលព្រេជដើម្បីឃាត់ខ្លួនជនសង្ស័យយកមកសួរនាំ។ បច្ចុប្បន្នជនសង្ស័យត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនទៅតុលាការនៅថ្ងៃ ទី២៦ ខែមិនា ឆ្នាំ២០២១នេះដើម្បីចាត់ការទៅតាមនិតិវិធីច្បាប់ផងដែរ៕ដោយ ភាវុន