មន្ទីសុខាភិបាលខេត្តកំពង់ឆ្នាំងបានចុះធ្វើការបាញ់ថ្នាំសម្លាប់មេរោគនៅជុំវិញបរិវេណផ្សារពង្រស្រុករលាប្អៀរក្រោយការមានមនុស្ស២នាក់ប្តីប្រពន្ធប៉ះពាល់ដោយ ផ្ទាល់ និងប្រយោល

ខេត្តកំពង់ឆ្នាំង:មន្ទីសុខាភិបាលខេត្តកំពង់ឆ្នាំងបានចុះធ្វើការបាញ់ថ្នាំសម្លាប់មេរោគនៅជុំវិញបរិវេណផ្សារពង្រស្រុករលាប្អៀរក្រោយពីមានបាតុភាពជម្ងឺកូវិដ១៩ត្រូវបានផ្អាកការលក់ដូបណ្តោះអាសន្នគ្រាដែលមានមនុស្ស២នាក់ប្តីប្រពន្ធប៉ះពាល់ដោយ ផ្ទាល់ និងប្រយោលនៅរសៀលថ្ងៃទី ២៦ ខែមីនា ឆ្នាំ ២០២១នេះមន្ត្រីនៃមន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំង បានសហការ ជាមួយអាជ្ញាធរភូមិឃុំរួមទាំងសមត្ថកិច្ចមូលដ្ឋានបានចុះធ្វើការបាញ់ថ្នាំសម្លាប់មេរោគជុំវិញផ្សារពង្រ ស្ថិតក្នុងភូមិប្រាំបីឆោមឃុំពង្រស្រុករលាប្អៀរខេត្តកំពង់ឆ្នាំង ។ ប្រធានការិយាល័យ បង្ការ និងគ្រប់គ្រង ជំងឺឆ្លងនៃមន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំងលោកវិជ្ជបណ្ឌិត គង់ចាន់ធា បានអោយដឹងនៅរសៀល ថ្ងៃនេះថា ក្រោយពីមានព្រឹត្តិការណ៍២នាក់ប្តីប្រពន្ធមកពីរាជធានីភ្នំពេញ មកដល់ខេត្តកំពង់ឆ្នាំងមាន ការប៉ះពាល់ដល់ប្រយោលនិងប៉ះពាល់ដោយផ្ទាល់រវាងក្រុមអ្នកលក់ដូរក្នុងផ្សារទើបអាជ្ញាធរខេត្តកំពង់ឆ្នាំងសម្រេចបិទការលក់ដូរផ្សារជាបណ្ដោះអាសន្នក្រោយពីការបិទបានប៉ុន្មានថ្ងៃថ្ងៃនេះឯកឧត្តមអភិបាលខេត្តក៏បានស្នើដល់មន្ត្រីនៃមន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំងចុះធ្វើការបាញ់ថ្នាំសម្លាប់មេរោគជុំវិញបរិវេណផ្សារនេះផងដែរ ។មេឃុំពង្រស្រុករលាប្អៀរលោក ខែកសុផល បានមានប្រសាសន៍ថា ក្រោយពីមានផ្ទុះបាតុភាពនៃជំងឺកូវីដ១៩ នោះមកផ្សារពង្រត្រូវបានបិទចាប់ពីថ្ងៃទី ២៤ខែមីនាមកដល់ ពេលនេះមានរយៈពេល៤ថ្ងៃមកហើយ ។ មេឃុំពង្របានបញ្ជាក់ថាផ្សារពង្រកាលពីបីមុន ពុំមាន អាជីវករចេញ ចូលនោះទេលើកលែងតែមានផ្ទះអ្នកមានផ្ទះល្វែងនៅក្នុង និងចេញចូលបន្តិច បន្តួចតែប៉ុណ្ណោះដោយសភាពការណ៍ស្ងប់ស្ងាត់និងមានការព័ទ្ធខ្សែផងដែរ ។ ជាមួយគ្នានេះក្នុងនាមអាជ្ញាធរឃុំពង្រលោកក៏សូមថ្លែងអំណរគុណដល់អាជ្ញាធរខេត្តដែលមានចំណាត់ការក្នុងការបិទផ្សារពង្រដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ ហើយនៅរសៀលថ្ងៃនេះ តាមការចង្អុលបង្ហាញពីឯកឧត្តមអភិបាលខេត្តមន្ត្រីជំនាញក៏បានចុះមកបាញ់ថ្នាំសម្លាប់មេរោគនៅក្នុងផ្សារពង្រក្នុងការធានាឲ្យមានប្រសិទ្ធភាពក្នុងការសំលាប់មេរោគហើយនិងឈានវិលត្រឡប់ទៅរកការលក់ដូរវិលរកភាពធម្មតាវិញជាពុំខានឡើយ ៕ លោកស្រីសានផល្លា

You might like

Leave a Reply

Your email address will not be published. Required fields are marked *