គណៈកម្មការប្រយុទ្ធប្រឆាំង នឹងជំងឺ កូវីដ -១៩ ខេត្តកំពង់ចាម បន្តទទួលថវិកានិងសំភារៈពីសប្បុរសជន

កំពង់ចាម : ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងជាប្រធានគណកម្មការខេត្តប្រយុទ្ធ ប្រឆាំងនឹងជំងឺកូវីដ-១៩ រួមនឹងអភិបាលរងខេត្តនាព្រឹក ថ្ងៃទី ២៦ ខែមិនា ឆ្នាំ ២០២១នេះ បានបន្តទទួលអំណោយពីសប្បុរសជននានាក្នុងការចូលរួមជាមួយរាជរដ្ឋាភិបាលដើម្បីទប់ស្កាត់ការ ឆ្លងរីករាលដាលនៃ ជំងឺកូវីដ-១៩ ខណៈកម្ពុជាកំពុងស្ថិតក្នុងដំណាក់កាលរួមគ្នាប្រយុទ្ធ ប្រឆាំង នឹង ជំងឺ ដ៏ កាច សាហាវ នេះ  ។

គួរ បញ្ជាក់ ថា  ក្នុង ពិធី ប្រគល់  និងទទួល អំណោយ នេះ  ដោយលោក  លី  ចាន់ ធី  ប្រធាន មន្ទីរ រែ  និង ថាមពល ខេត្តកំពង់ចាម  ជួយ ឧបត្ថម្ភ  ថវិកា ១លានរៀល  .  មន្ទីរ រ៉ែ  និង ថាមពល  ក្រុមហ៊ុន សហគ្រាស អាជីវកម្ម ខ្សាច់  និង សេវាករ អគ្គិសនី  ខេត្តកំពង់ចាម  ជួយ ឧបត្ថម្ភ  ថវិកា ៤លាន ៥សែន រៀល  .  ដេប៉ូ លក់  និង ចែកចាយ បន្ត ឆ្នោត មហាសំណាង ខេត្តកំពង់ចាម  ឧបត្ថម្ភ ម៉ាស ចំនួន ១ម៉ឺន ៥ពាន់ ម៉ាស  អាល់កុល ៣កាន  មីជាតិ ៤០កេស  និង ទឹក បរិសុទ្ធ វីតាល់  ចំនួន ៣០កេស  .  ក្រុមហ៊ុន  ធ្វេលផ្លាស់  ត្រាស់មី  អ៉ីវេសមេន  ឧបត្ថម្ភ  ម៉ាស ចំនួន ១ម៉ឺន ម៉ាស  ទឹក បរិសុទ្ធ  ២០០យួរ  អាល់កុល ៤កាន  មីជាតិ ២០កេស  និង ម៉ាស៊ីន វ៉ាស់ កម្ដៅ ចំនួន ៤គ្រឿង  .  សហគ្រាស  ខេ  ធី  ឧបត្ថម្ភ  ថវិកា ៣លានរៀល  .  លោក  ប្រ៊ុយណូ  កូសម៍  និង សហការី  ឧបត្ថម្ភ  ថវិកា ១១០០ដុល្លារ អាមេរិក  មី  ៦០កេស  និង អង្ករ ចំនួន ១២០០គីឡូក្រាម  .  លោក  ឃុន  ខុន  និង លោក ស្រី  ប៊ិច  ឧបត្ថម្ភ   ថវិកា ៥០០ដុល្លារ  .  លោក  លាង  សុវាវង្ស  សេវាករ អគ្គិសនី  ឃុំល្វា  ស្រុក កោះសូទិន  ឧបត្ថម្ភ  ថវិកា ៣០ម៉ឺន រៀល  .  និង លោក  តែ  គឹម សុង  សេវាករ អគ្គិសនី  ឃុំ ចំការ អណ្តូង  ស្រុក ចំការ លើ  ឧបត្ថម្ភ  ថវិកា ២០ម៉ឺន រៀល  ផងដែរ ។

ឯកឧត្តម  អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មការ ខេត្ត  ប្រយុទ្ធ ប្រឆាំងនឹងជំងឺកូវីដ-១៩ បាន ថ្លែងអំណរគុណ ចំពោះ  ក្រុមហ៊ុន  ក៏ដូចជា សប្បុរសជន នានា   ដែល បាន គាំទ្រ  ជួយ ឧបត្ថម្ភ  ទាំង ថវិកា  និង ផ្នែក សំភារៈ  ជូន ដល់គណៈកម្មការ ប្រយុទ្ធ ប្រឆាំង នឹង ជំងឺ កូវីដ -១៩  នាពេលនេះ ដែលជាការរួមចំណែក យ៉ាងសំខាន់ ក្នុងសកម្មភាពនានា ដើម្បីប្រយុទ្ធ ប្រឆាំង នឹងជំងឺកូវីដ-១៩ ហើយ ក៏ជាការជួយរំលែកទុក្ខលំបាកការខ្វះខាត របស់បងប្អូនប្រជាពលរដ្ឋ  ជាពិសេស ពលករ ចំណូល ស្រុក ត្រឡប់មកពីប្រទេស ថៃ ដែល កំពុង  ធ្វើចត្តាឡីស័ក  ផង ដែរ  ៕

 

You might like

Leave a Reply

Your email address will not be published. Required fields are marked *