អភិបាល ខេត្ត ពោធិ៍សាត់ អញ្ជើញ ផ្ដល់ កិត្តិយស ផ្ដល់ បណ្ណ សសើរ ជូន លោក ហេង វាសនា និង ភរិយា ដែលមិនយកថ្លៃឈ្នួលជួលបន្ទប់ទាំង៤៦បន្ទប់ រហូតខេត្តយើងដំណើរការជាធម្មតាឡើងវិញ

ពោធិ៍សាត់ៈ នាព្រឹក ថ្ងៃ ទី ២៦  ខែ មីនា  ឆ្នាំ ២០២១ នេះ  ឯកឧត្តម  ម៉ៅ  ធនិន  អភិបាល នៃ គណៈ អភិបាល ខេត្ត ពោធិ៍សាត់  បាន អញ្ជើញ ផ្ដល់ កិត្តិយស ផ្ដល់ បណ្ណ សសើរ ជូន  លោក  ហេង  វាសនា  និង ភរិយា  ដែល រស់នៅ  ភូមិ ទទឹង  ឃុំ អន្លង់ ត្នោត  ស្រុក  ក្រគរ  ខេត្ត ពោធិ៍សាត់ ។ លោក ហេង វាសនា បានសរសេររៀបរាប់យ៉ាងដូច្នេះថា៖ «ខ្ញុំបាទ ហេង វាសនា និងភរិយា ដែលរស់ នៅក្នុងភូមិទទឹង ឃុំអន្លង់ត្នោត ស្រុកក្រគរ ខេត្តពោធិ៍សាត់ សូមប្រកាសថា បើខេត្តពោធិ៍សាត់យើង ទៅមុខទៀត មានបញ្ហាកូវីដអីកើតឡើង ខ្ញុំនឹងមិនយកថ្លៃឈ្នួលជួលបន្ទប់ទាំង៤៦បន្ទប់ រហូតខេត្ត យើងដំណើរការជាធម្មតាឡើងវិញ។ ការចូលរួមនេះជាការជួយសំរាលដល់ បងប្អូនយើងដែល កំពុងស្នាក់នៅ និងជួយសំរាលដល់រាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់សម្តេចពុក Hun Sen នឹងលោកអភិបាល ខេត្តពោធិ៍សាត់ ឯកឧត្តម ម៉ៅ ធនិន ជាទីគោរពនឹងស្រទ្បាញ់ផងដែរ។ សូមឲ្យប្រទេសកម្ពុជាឆ្លងផុតនៅគ្រោះកាចមួយនេះទាំងអស់គ្នាផងចុះ»។SKS

 

 

You might like

Leave a Reply

Your email address will not be published. Required fields are marked *