ភ្នំពេញៈ នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ នៅថ្ងៃទី២៥ មីនា ឆ្នាំ២០២១ បានដឹកនាំប្រតិភូចុះសួរសុខទុក្ខ និងនាំយកថ្នាំវ៉ាក់សាំងចាក់បង្ការជំងឺកូវីដ១៩ ដល់កងកម្លាំងឈរជើងការពារកោះពូលូវ៉ៃ និង កោះតាង។ អមដំណើរនាឱកាសនោះមាន ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ វិញ អគ្គមេបញ្ជាការរង និងជាមេបញ្ជាការកងទ័ពជើងទឹក, ឧត្តមនាវីឯក ស្រ៊ុន សារឿន មេបញ្ជាការរងកងទ័ព ជើងទឹក និងជាមេបញ្ជាការការពារកោះ-ឆ្នេរ រួមនឹងនាយទាហាន ជាន់ខ្ពស់មួយចំនួនទៀត។
ក្នុងដំណើរអញ្ជើញដល់នាយឧត្តមសេនីយ៍ អគ្គមេបញ្ជាការ ត្រូវបានទទួលស្វាគមន៍ ប្រកបដោយ ក្តីសោមនស្សរីករាយពីមេបញ្ជាការ មេបញ្ជាការរង ព្រមទាំងនាយនាវី នាយនាវីរង និងពលនាវឹក ឈរជើងតាមបណ្តាកោះជាច្រើនរូប។បើតាមសេចក្តីរាយការណ៍ពីមេបញ្ជាការនៃកោះនីមួយៗបានឲ្យដឹងថា មកដល់បច្ចុប្បន្ននេះ ក្រោមការយកចិត្តទុកដាក់ពីប្រមុខរាជរដ្ឋាភិបាល ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខ ក៍ដូចជាក្រសួងការ ពារជាតិ, អគ្គបញ្ជាការ, និងបញ្ជាការដ្ឋានកងទ័ពជើងទឹក បានធ្វើឲ្យកោះមានការរីកចម្រើ នជាបន្តបន្ទាប់ មានទាំងអគ្គិសនី អគារធ្វើការ អគារស្នាក់នៅ មានប្រភពទឹកសាបប្រើប្រាស់គ្រប់រដូវ ដែលជាអំណោយផលដល់កងទ័ពនៅលើកោះ បានដាំដំណាំគ្រប់ មុខ និងចិញ្ចឹមសត្វសម្រាប់ផ្គត់ផ្គង់ជីវភាពប្រចាំថ្ងៃផងដែរ។នាយឧត្តមសេនីយ៍ វង្ស ពិសេន បានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះស្មារតីលះបង់ប្រកប ដោយភាពអង់ អាចក្លាហានរបស់មេបញ្ជាការ កងទ័ពការពារដែនកោះពូលូវ៉ៃ កោះតាង និងកោះ ផ្សេងៗទៀត ដែលជាគំរូវីរ:ភាពគួរឱ្យគោរព ខណៈដែលកងទ័ពស៊ូទ្រាំនឹងការលំបាកសព្វបែបយ៉ាង ដើម្បីបុព្វហេតុការពារបូរណភាពទឹកដីនៃមាតុភូមិ។នាយឧត្តមសេនីយ៍ អគ្គមេបញ្ជាការ បានផ្តាំផ្ញើដល់នាយនាវី ពលនាវឹកទាំងអស់ ត្រូវបន្តលើកកម្ពស់ បន្ថែមទៀតក្នុងភារកិច្ចការពារបូរណភាព ទឹកដី ពិសេសការចូលរួមថែរក្សាសន្តិភាពឲ្យបានគង់វង្ស តាមរយៈការបង្កើនស្មារតីប្រុងប្រយ័ត្ន ភាពស្មោះត្រង់ចំពោះរាជរដ្ឋាភិបាល ពង្រឹងសាមគ្គីភាព និងវាយបំបាក់ទាន់ពេលវេលារាល់សកម្មភាពទាំងឡាយណា ដែលបង្កអស្ថេរភាពដល់សង្គម។ នៅក្នុងថ្ងៃដដែលនោះដែរ នាយឧត្តមសេនីយ៍ វង្ស ពិសេនក៏បានបន្តដំណើរមកដល់ មូលដ្ឋានរាម ដោយនៅទីនោះ ឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គមេបញ្ជាការ បានផ្តាំផ្ញើដល់មេបញ្ជាការ ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ក្នុងការគ្រប់ គ្រង កម្លាំង មធ្យោបាយ សម្ភារៈ គ្រឿងបំពាក់។ ទន្ទឹមនេះ ត្រូវយកចិត្ត ទុក ដាក់ ដល់ ការ ហ្វឹក ហ្វឺនរៀន សូត្រជាប្រចាំ ដើម្បីឲ្យយោធិនគ្រប់រូបយល់ច្បាស់ អំពីកម្ម វិធី នយោបាយរបស់រាជរដ្ឋាភិបាល ច្បាប់ សារាចរផ្សេងៗ ការពង្រឹងសាមគ្គីភាពឯកភាព ផ្ទៃក្នុង ការត្រៀមគ្រប់មធ្យោបាយក្នុង ការ ចូលរួមជួយ សង្គ្រោះ ប្រជាពលរដ្ឋ ពីគ្រោះមហន្ត រាយ នានា និងការថែរក្សាសុខភាព ទប់ស្កាត់ជំងឺឆ្លងកូវីដ១៩ តាមវិធាន ៣កុំ ៣ការពារ។ ក្នុងឱកាសបុណ្យចូល ឆ្នាំ ថ្មី ប្រពៃណី ជាតិ ខ្មែរ ខាងមុខ នាយឧត្តមសេនីយ៍ វង្ស ពិសេន បាន នាំយកថវិកាមួយចំនួនដែលជាការឧបត្ថម្ភរបស់សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងបានក្រើនរំលឹកឲ្យគ្រប់កងឯក ភាពត្រូវត្រៀមកម្លាំងប្រចាំការ ២៤ម៉ោងលើ២៤ម៉ោងដែលខ្លួនទទួលខុសត្រូវ៕SKS