ខេត្តកំពង់ឆ្នាំងះដោយអនុវត្តតាមការណែនាំរបស់សម្តេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជានៅតាមទី វត្ត អារាមនានសនៅទូទាំងខេត្តកំពង់ឆ្នាំង បានចូលរួមវាយ គង ជួង រគាំង ទូងស្គរ ៥ដងក្នុង១ថ្ងៃ ដើម្បីជាសារដាស់តឿនក្រើនរំលឹកដល់ពលរដ្ឋឱ្យចូលរួមប្រយុទ្ធ ការពារនិងទប់ស្កាត់ជំងឺកូវីដ១៩។
ជាក់ស្តែងនាព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២១ វេលាម៉ោង ៧៖៣០នាទី វត្តទួលមេត្រី ហៅ(វត្តអាឡែង) ដែលវត្តនេះស្ថិតនៅក្នុងភូមិអាឡែង ឃុំជ្រៃបាក់ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ព្រះសង្ឃគណៈ កម្មាការអាចារ្យវត្តអាជ្ញាធរមូល ដ្ឋាន សមត្ថកិច្ច រួមទាំងប្រជាពលរដ្ឋ បានចូលរួមវាយគង ជួង រគាំង ទូងស្គរ និងចម្រើនព្រះបរិត្ត ដើម្បីចូលរួមទប់ ស្កាត់ ការរាលដាលនៃជំងឺកូវីដ-១៩ ក្នុងសហគមន៍ នៃព្រឹត្តិការណ៍ ២០កុម្ភៈ។
ព្រះសង្ឃព្រះនាម ទិល សារ៉ាន់ ព្រះគ្រូចៅអធិការវត្ត ទួលមេត្រី ហៅ(វត្តអាឡែង) បានមានសង្ឃ ដីកាឲ្យដឹងថា ការអនុវត្តសកម្មភាពខាងលើនេះគឺ ធ្វើឡើងដោយយោងតាមអនុសាសន៍ណែនាំ របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងយោងតាមសារាចរ ណែនាំ របស់ក្រសួងធម្មការ និងសាសនា ចុះថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២១ ដែលបានណែនាំដល់គ្រប់វត្តអារាមទាំងអស់នៅទូទាំងប្រទេសឲ្យវាយគង ជួង រគាំង ទូងស្គរ ព្រមគ្នាមួយថ្ងៃ៥ដង ជាសញ្ញាផ្សព្វផ្សាយព័ត៌មាន ដល់ប្រជាពុទ្ធបរិស័ទឲ្យបង្កើនការប្រុងប្រយ័ត្ន ដោយអនុវត្តវិធាន ការ ការពារ របស់ រាជរដ្ឋាភិបាល និងតាមការណែនាំរបស់ក្រសួងសុខាភិ បាល ការវាយជួង រគាំង ទូងស្គរនេះ ត្រូវធ្វើឡើងរហូតចប់ព្រឹត្តិការណ៍២០កុម្ភៈ។
ដោយឡែកលោក សាំង សឿន អាជ្ញាធរភូមិអាឡែង លោកបានមានប្រសាសន៍ ខណៈដែលលោក បានមកចូលរួមក្នុងវត្តទួលមេត្រី ហៅ(វត្តអាឡែង)ដែរនោះ លោកបានឲ្យដឹងថា លោកគាំទ្រពេញ ទំហឹងជាមួយរាជរដ្ឋាភិ បាល ដែលបានណែនាំដល់បណ្ដាវត្ត នៅទូទាំងប្រទេសកម្ពុជា ឲ្យវាយគង ជួង រគាំង ទូងស្គរ និងចម្រើនព្រះបរិត្ត ដើម្បីចូលរួមទប់ស្កាត់ការរាលដាលនៃជំងឺកូវីដ-១៩ ក្នុងសហគមន៍ នៃព្រឹត្តិការណ៍២០កុម្ភៈ នាពេលនេះគឺជាការពញ្ញាក់អារម្មណ៍ប្រជាពលរដ្ឋឲ្យភ្ញាក់រលឹកឡើងបានមួយ កម្រឹតទៀត ក្នុងការចេះការពារខ្លួនឲ្យរួចផុតពីការឆ្លងជំងឺដ៏កាចសាហាវនេះផងដែរ។
សូមបញ្ជាក់ថា សម្តចតេជោ ហ៊ុន សែន បានណែនាំឱ្យគ្រប់វត្តអារាមនៅទូទាំងប្រទេសវាយគង ជួង រគាំងទូងស្គរ មួយថ្ងៃ៥ដង ដើម្បីជាសាររំលឹកដល់ប្រជាពលរដ្ឋឱ្យចូល រួមប្រយុទ្ធប្រឆាំង និងទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ១៩ នៅក្នុងសហគមន៍។
ការណែនាំនេះ ត្រូវបានមន្ទីរធម្មការ និងសាសនាខេត្តកំពង់ឆ្នាំង បានចេញសារាចរ ណែនាំដល់តាម បណ្តាវត្តអារ៉ាមទាំងអស់នៅក្នុងខេត្តកំពង់ឆ្នាំង ត្រូវអនុវត្តតាមការណែនាំខាងលើនេះដោយ វាយគង ជួង រគាំង ទូងស្គរនេះ ធ្វើឡើងនៅម៉ោង៥ព្រឹក, ម៉ោង ១១ព្រឹក, ម៉ោង ២រសៀល, ម៉ោង៥ល្ងាច និងម៉ោង ៨យប់។
ការណែនាំរបស់ប្រមុខរាជរដ្ឋាភិបាល ដល់វត្តអារាមនៅទូទាំងប្រទេសឲ្យចូលរួមអនុវត្តដូចខាងលើនេះ ដោយ សារតែប្រទេសកម្ពុជារបស់យើងកំពុងជួបប្រទះករណីឆ្លងកូវីដ១៩ យ៉ាងធ្ងន់ធ្ងរមិនធ្លាប់មាន ជាព្រឹត្តិការណ៍សហគ មន៍២០កុម្ភៈ ហេតុនេះប្រជាពលរដ្ឋគ្រប់រូបត្រូវតែភ្ញាក់រលឹក នឹងអនុវត្តតាមសម្ដេចតេជោ នូវវិធានការការពារ៖ ៣ការពារ និង៣កុំ ឲ្យបានទាំងអស់គ្នា។ លោកស្រី សាន ផល្លា