ភ្នំពេញៈ បុរសម្នាក់ដែលបាននិយាយមើលងាយ និងជេរប្រមាថថ្នាក់ដឹកនាំ នៅលើបណ្តាញសង្គម Tik Tok ឈ្មោះ ( Sophal Moa ) ត្រូវសមត្ថកិច្ចនគរបាលឃាត់ខ្លួនបានហើយពេលនេះ។
ដោយអនុវត្តតាមបទបញ្ជារបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការ នគរបាលរាជធានីពេញ សមត្ថកិច្ចផែនការងារសន្តិសុខនៃស្នងការដ្ឋាននគរបាលរាជធានីភ្នពេញ បានធ្វើការស្រាវជ្រាវ និងឃាត់ខ្លួន បុរសម្នាក់ឈ្មោះ ម៉ៅ សុផល ដោយបាននិយាយមើលងាយ និងជេរប្រមាថថ្នាក់ដឹកនាំ នៅលើបណ្តាញសង្គម Tik Tok ឈ្មោះ ( Sophal Moa ) ។ការឃាត់ខ្លួននេះធ្វើឡើងនៅវេលាម៉ោង ១០និង២០នាទី ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២១ នេះ នៅភូមិសំរោងត្បូង សង្កាត់សំរោង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ក្រោយពេលឃាត់ខ្លួន សមត្ថកិច្ចបានបញ្ជូន ខ្លួនយកមកស្នងការដ្ឋានគរបាលរាជធានីភ្នំពេញ ដើម្បីចំណាត់ការ នីតិវិធីផ្លូវច្បាប់៕SKS