តាកែវ៖ នៅព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២១នេះ លោក ខាន់ សុខា អភិបាលរងខេត្ត និងជាប្រធាន លេខាធិការដ្ឋានគ្រឿងញៀនខេត្តតាកែវ និងលោកឧត្តមសេនីយ៍ត្រី ឡា ឡៃ មេបញ្ជាការកងរាជអាវុធ ហត្ថខេត្ត ព្រមទាំងមន្រ្តីពាក់ព័ន្ធ បានអញ្ជើញត្រួតពិនិត្យសម្ភារៈដែលដកហូតបានពីជនសង្ស័យ ជាស្រ្ដីម្នាក់ មានថ្នាំញៀនជិត ០៦គីឡូក្រាម។
សូមបញ្ជាក់ដែរថា កម្លាំងកងរាជអាវុធហត្ថខេត្ត សហការជាមួយកម្លាំងកងរាជអាវុធហត្ថរាជធានី ភ្នំពេញ និងអាវុធហត្ថលើផ្ទៃប្រទេស បានចុះចាប់ខ្លួនជនសង្ស័យ ២នាក់ ដោយម្នាក់ចាប់បាននៅ ស្រុកសំរោង ខេត្តតាកែវ និង ម្នាក់ទៀត ចាប់បាននៅរាជធានីភ្នំពេញ ដោយរឹបអូសវត្ថុតាងបានម្សៅ ក្រាមពណ៌សថ្លា ជិត៦គីឡូក្រាម ៕SKS