កំពង់ចាម : ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានសម្រេចជ្រើសរើសយកទីតាំង សាលា ខេត្តសម្រាប់ ចាក់វ៉ាក់សាំង បង្ការ ជំងឺ កូវីដ -១៩ ជូន អ្នក ស្ម័គ្រចិត្ត ដោយ ឥតគិតថ្លៃ ការ សម្រេច យ៉ាង ដូច្នេះ ក្នុង កិច្ចប្រជុំ អនុ គណៈកម្មការ ចំពោះ កិច្ច ចាក់ វ៉ាក់សាំង កូវីដ-១៩ នៅ ខេត្តកំពង់ចាម នាព្រឹក ថ្ងៃ ទី ២៥ ខែមិនា ឆ្នាំ ២០២១ ក្រោម វត្តមាន ឯកឧត្ដម ខ្លូត ផន ប្រធាន ក្រុមប្រឹក្សា ខេត្ត ដោយ មាន ការ អញ្ជើញ ចូលរួម ពី អភិបាល រង ខេត្ត និង ថ្នាក់ដឹកនាំ មន្ទីរអង្គភាព ពាក់ព័ន្ធ ផងដែរ ។
ក្នុងកិច្ចប្រជុំនេះដែរ ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម ក៏បានណែនាំដល់ថ្នាក់ដឹកនាំ ប្រធានមន្ទីរអង្គភាពពាក់ព័ន្ធក្នុង សេណារីយ៉ូ អនុគណៈកម្មការខេត្តកំពង់ចាមឲ្យ រៀបចំវគ្គបណ្តុះ បណ្តាល ក្រុមគ្រូពេទ្យ និងកិច្ចការ ផ្សេងៗទៀត សរុប ជាង ៤០ក្រុម ដើម្បី ត្រៀម រៀបចំ ផែនការ ចាក់ វ៉ាក់សាំង បង្ការ ជំងឺ កូវីដ -១៩ ជូន អ្នក ស្ម័គ្រចិត្ត ក្នុង ក្របខណ្ឌ ទូទាំង ខេត្តកំពង់ចាម ដោយ មាន ទាំង ក្រុម គ្រូពេទ្យ ស្ម័គ្រចិត្ត របស់ ឯកឧត្តម ហ៊ុន ណេង អ្នក តំណាង រាស្ត្រ មណ្ឌល កំពង់ចាម ក្រុម គ្រូពេទ្យ ស្ម័គ្រចិត្ត របស់ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រី ក្រសួងព័ត៌មាន និង ក្រុម និស្សិត ពេទ្យ នៃ សាលា មធ្យម សិក្សា សុខាភិបាល ភូមិភាគ កំពង់ចាម ផងដែរ ។
ឯកឧត្ដម អភិបាលខេត្ត បាន អះអាង ថា សម្តេច អគ្គមហាសេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី កម្ពុជា បាន ណែនាំ ដល់ រដ្ឋបាល ខេត្តកំពង់ចាម ឲ្យ យក សណ្ឋាគារ មេគង្គ ធ្វើ ជា មន្ទីរពេទ្យ សម្រាប់ ព្យាបាល អ្នក វិជ្ជមាន ជំងឺ កូវីដ -១៩ ចំពោះ ប្រជាពលរដ្ឋ ក្នុង ខេត្ត កំពង់ចាម និង ខេត្តត្បូងឃ្មុំ ដោយឡែក ពលករ ចំណូល ស្រុក និង អ្នក ពាក់ព័ន្ធ ព្រឹត្តិការណ៍ ២០កុម្ភៈ ដែល កំពុង ធ្វើ ធ្វើចត្តាឡីស័ក ក្នុង សណ្ឋាគារ មេគង្គ នោះ ត្រូវ បញ្ជូន ទៅ ធ្វើ ចត្តាឡីស័ក បន្ត នៅមជ្ឈមណ្ឌលគរុកោសល្យភូមិភាគកំពង់ចាម វិញ ។
ជាមួយគ្នា នោះ ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម ក៏ បាន ណែនាំ ដល់ មន្ត្រី ពាក់ព័ន្ធ ត្រូវ ជួយ ផ្សព្វផ្សាយ ដល់ ប្រជាពលរដ្ឋ បេី គ្មាន ការ សំខាន់ទេ សូម កុំ ចាកចេញ ពី ផ្ទះ តែបើ ត្រូវ ចេញ ក្រៅ ផ្ទះ គឺសូម ពាក់ម៉ាស និងត្រូវ រក្សា គម្លាត សុវត្ថិភាព ជាពិសេស គឺ ត្រូវ អនុវត្ត តាម សេចក្តី ណែនាំ របស់ សម្តេច តេជោ ហ៊ុន សែន តាម រយៈ ៣ការពារ ៣កុំ ដេីម្បី ជៀសផុត ពី ជំងឺ កូវីដ ដ៏ កាច សាហាវនោះ ផងដែរ ៕