រដ្ឋបាលខេត្តស្ទឹងត្រែងដាក់ចេញគោលការណ៍ឲ្យពលរដ្ឋ និងអ្នកដំណើរទាំងអស់ដែលធ្វើដំណើរ មកពីរាជធានីភ្នំពេញ ឬបណ្ដាខេត្តផ្សេងៗ ត្រូវពិនិត្យសុខភាព និងធ្វើចត្តាឡីស័កសិន

ខេត្តស្ទឹងត្រែងៈ យោងតាមសារលិខិតរបស់ រដ្ឋបាលខេត្តស្ទឹងត្រែង នៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២១ ចេញសេចក្តីជូនដំណឹងស្តីពី ការអនុវត្តវិធានការចត្តាឡីស័ក ដើម្បីទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺកូវីដ-១៩ ឲ្យមានប្រសិទ្ធភាព រដ្ឋបាលខេត្តបានអនុលោមតាមច្បាប់ លិខិតបទដ្ឋានគតិយុត្ត ជាធរមាន និងតាមការចាំបាច់ ដើម្បីការពារអាយុជីវិតប្រជាជនឲ្យបានគង់វង្ស សុខភាពសាធារណៈ និងសន្តិសុខសណ្ដាប់ធ្នាប់សាធារណៈឲ្យបានល្អប្រសើរ សូមដាក់ចេញគោលការណ៍ណែនាំ និងវិធានការដូចតទៅ៖ ១. ប្រជាពលរដ្ឋ និងអ្នកដំណើរទាំងអស់ដែលធ្វើដំណើរមកពីរាជធានីភ្នំពេញ ឬតាមបណ្ដាខេត្តផ្សេងៗ ត្រូវពិនិត្យសុខភាព និងធ្វើចត្តាឡីស័ក ក្នុងនោះចំពោះអ្នកដែលបាន ប៉ះពាល់ផ្ទាល់ជាមួយអ្នកជំងឺកូវីដ១៩ ត្រូវដាក់ឲ្យធ្វើចត្តាឡីស័កនៅមណ្ឌលចត្តាឡីស័ករបស់ខេត្ត ដោយឡែកអ្នកប៉ះពាល់ប្រយោង ត្រូវដាក់ធ្វើចត្តាឡីស័កនៅមណ្ឌលមូលដ្ឋាន ដែលនៅជិតលំនៅឋាន ឬធ្វើចត្តាឡីស័កដោយខ្លួនឯង។ ២. គ្រប់ម្ចាស់រថយន្តដឹកអ្នកដំណើរ រថយន្តឈ្មួល យានយន្តធ្វើ ដំណើរចូលមកក្នុងខេត្ត ត្រូវសហការជាមួយសមត្ថកិច្ចឲ្យបានល្អប្រសើរ ទន្ទឹមនឹងនោះត្រូវមាន ព័ត៌មានច្បាស់លាស់អំពីអ្នកដំណើរនៅក្នុងរថយន្ត ចំនួនមនុស្សនីមួយៗរបស់ខ្លួន ដើម្បីងាយស្រួល ផ្ដល់ព័ត៌មានដល់សមត្ថកិច្ច ចាំបាច់ក្នុងការរួមចំណែកអនុវត្តវិធានការទប់ស្កាត់ការឆ្លងនៃជំងឺកូវីដ-១៩ ។៣. ប្រជាពលរដ្ឋគ្រប់រូប មន្ត្រីរាជការកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ និងធុរកិច្ចជនទាំងអស់ ត្រូវចូល រួមអនុវត្តតាមច្បាប់ និងវិធានការរបស់ក្រសួងសុខាភិបាល និងជាពិសេសវិធានការ “៣ការពារ និង៣កុំ”  ៕SKS

You might like

Leave a Reply

Your email address will not be published. Required fields are marked *