តាកែវៈ ជនជាតិចិនចំនួន ២១ នាក់ដែលត្រូវអាជ្ញាធរខេត្តតាកែវ ឃាត់ខ្លួនបានក្រោយ ពេលពួក គេបាន លួចចូលប្រទេសកម្ពុជាតាមប្រទេសវៀតណាមកាលពីពេលថ្មីៗនេះឥឡូវត្រូវបាន បញ្ជូន ទៅកាន់អគ្គនាយកដ្ឋានអន្តោប្រវេសន៍បន្ទាប់ពីបញ្ចប់ការធ្វើ ចត្តាឡីស័ក ។ ការបញ្ជូននេះបានធ្វើ ឡើងកាលពីរសៀល ថ្ងៃទី ២២ ខែមីនា ឆ្នាំ ២០២១ នៅមណ្ឌល ចត្តាឡីស័ក ២គរុកោសល្យ ភូមិភាគ ខេត្តតាកែវ ។
សូមបញ្ជាក់ថា ជនជាតិចិន ទាំងនេះត្រូវបាន កម្លាំងសមត្ថកិច្ច ធ្វើការចាប់ខ្លួន ជាបន្តបន្ទាប់កាលពី អំឡុងថ្ងៃទី ១០ និង ថ្ងៃទី ១១ ខែមីនា ឆ្នាំ ២០២១ ក្រោយពេលដែលពួកគេ បានព្យាយាម ចូលប្រទេស កម្ពុជាខុសច្បាប់ ដោយឆ្លងកាត់ប្រទេសតាមវៀតណាម ៕

