ឯកឧត្តម ជាម ច័ន្ទសោភ័ណ នាំយកអំណោយកាកបាទក្រហមខេត្ត ត្បូងឃ្មុំ ចែកជូនពលរដ្ឋ២១០គ្រួសារ

ត្បូងឃ្មុំ:  ឯកឧត្តម ជាម ច័ន្ទសោភ័ណ អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាក បាទក្រហមខេត្តត្បូងឃ្មុំ នាព្រឹកថ្ងៃទី២២ ខែមីនា ឆ្នាំ២០២១នេះ បាននាំយកអំណោយសាខាកាក បាទក្រហមខេត្ត ទៅចែកជូនពលរដ្ឋ  ដែលរងឥទ្ធិពលដោយការរីករាលដាលជំងឺកូវីដ-១៩ ចំនួន២១០គ្រួសារ នៅចំនួន៤ទីតាំងផ្សេងគ្នា ក្នុងភូមិស្រែប្រាំង ឃុំត្រពាំងព្រីង ស្រុកតំបែរ ខេត្តត្បូងឃ្មុំ។

មានប្រសាសន៍សំណេះសំណាល នាឱកាស នោះ  ឯកឧត្តម ជាម ច័ន្ទសោភ័ណ បានពាំនាំប្រសាសន៍ ផ្ដាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងសម្ដេចកិត្តិ ព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនចំពោះបងប្អូនទាំងអស់ ជាជនងាយរងគ្រោះ មានជីវភាពខ្វះខាត ដែលរងឥទ្ធិពលដោយការរីករាលដាលជំងឺកូវីដ១៩ ដោយក្តីនឹករលឹកបំផុត។

ឯកឧត្តម ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមខេត្ត គូសបញ្ជាក់ថា នៅទីណាមានទុក្ខលំបាក ទីនោះគឺមានវត្តមានសម្ដេចទាំងទ្វេ ដែលតែងតែព្រួយបារម្ភ ពីសុខទុក្ខបងប្អូនប្រជាពលរដ្ឋ គ្រប់ពេល គ្រប់វេលា។ កាកបាទក្រហម ត្រូវបានផ្សារភ្ជាប់ជាមួយពលរដ្ឋ គ្រប់កាលៈទេសៈទាំងអស់ ពោលគឺ ពលរដ្ឋក្រីក្រលំបាក រងគ្រោះធម្មជាតិ ពិសេសរងឥទ្ធិពលដោយសារជំងឺកូវីដ-១៩ ទោះបីសម្ដេចមិន បានអញ្ជើញមកផ្ទាល់ក៏ដោយ តែអំណោយទាំងអស់ គឺបាននាំយកមកផ្ដល់ជូនដល់ដៃបងប្អូនគ្រប់ៗ គ្នា។

ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តម អភិបាលខេត្ត ក៏បានណែនាំឱ្យបងប្អូនទាំងអស់ ត្រូវរក្សាអនាម័យ ឲ្យ បានជាប់ជាប្រចាំ រក្សាគម្លាតសង្គម ពាក់ម៉ាស់ លាងដៃនឹងអាល់កុលឬជែល ពិសេសអនុវត្តន៍តាមវិធានការ ៣ការពារ  ៣កុំ ឲ្យបានជាប់ជាប្រចាំ។

ជាមួយគ្នា នោះ  ឯកឧត្តម ជាម ច័ន្ទសោភ័ណ បានថ្លែងប្រាប់បងប្អូនជនងាយរងគ្រោះ ពីច្បាប់ថ្មីដែលទើបដាក់ឲ្យអនុវត្ត នូវកម្រិតទោសទណ្ឌ និងការផាកពិន័យ ចំពោះរាល់ការគេចវេសនៃការធ្វើចត្តាឡីស័ក ឲ្យ បងប្អូនបានជ្រួតជ្រាបយល់ច្បាស់ ដើម្បីរួមគ្នាជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការចូលរួមបង្ការទប់ស្កាត់ការរីករាលដាលនៃជំងឺ covid 19 នៅកម្ពុជា។

គួរបញ្ជាក់ ថា អំណោយដែលផ្តល់ជូន ប្រជាពលរដ្ឋ ទាំង២១០គ្រួសារ ដោយក្នុង១គ្រួសារៗ  ទទួលបាន អង្ករ២៥គីឡូក្រាម មី១កេស ត្រីខ១ឡូ ទឹកស៊ីអ៊ីវ១យួរ ទឹកត្រី១យួរ ប្រេងឆា១ដប សាប៊ូ១ដុំ ម៉ាស់ និងថវិការមួយចំនួនផងដែរ  ៕

 

You might like

Leave a Reply

Your email address will not be published. Required fields are marked *