កណ្ដាល៖នៅព្រឹកថ្ងៃទី 22 ខែមីនាឆ្នាំ 2021 អាជ្ញាធរជំនាញសុខាភិបាលបានសហការជាមួយនឹង អាជ្ញាធរខណ្ឌក្រុងតាខ្មៅបានចុះភូមិវត្តខ្សែនៅទីតាំងតាំង មន្ទីរពេទ្យឯកជនមួយកន្លែងឈ្មោះគ្លីនិក ពហុព្យាបាលសម្ភពបញ្ញា ឋិតនៅភូមិតាខ្មៅ 1 សង្កាត់តាខ្មៅក្រុងតាខ្មៅខេត្តកណ្ដាល។
បើតាមមន្ត្រីនៃមន្ទីរសុខាភិបាលខេត្តកណ្ដាល បានប្រាប់ឲ្យដឹងថា គ្លីនិគពេទ្យឯកជនសម្ភពបញ្ញា ខាងលើនេះមានពាក់ព័ន្ធនឹងបុរសម្នាក់ឈ្មោះថែលថៃ ដែលជាអ្នកអ្នកចម្រៀងប្រចាំនៅផល្លិតកម្ម ហង្ស មាស ដែលមានវិជ្ជមានវារូសកូវីដ 19 កន្លងមកកាលពីថ្ងៃទី 19កន្លងមកថ្មីៗនេះបុរសម្នាក់ ឈ្មោះថែ ថៃ បានចូលមកក្នុងមន្ទីរពេទ្យគ្លីនិកភពបញ្ញានេះដើម្បីពិនិត្យសុខភាព ខណៈដែលមាន អាការៈមិនស្រួលខ្លួន ទើបនៅថ្ងៃទី 22 គ្រូពេទ្យជំនាញបានពិនិត្យឃើញថាឈ្មោះថែ ថៃ មានវិជ្ជមាន កូវីដ19 តែម្ដង។
ដើម្បីកុំឱ្យជំងឺដ៏សាហាវនេះឆ្លងរាលដាលជាបន្តទៀតនោះអាជ្ញាធរត្រូវតែធ្វើការហ៊ុំព័ទ្ធផ្អាកអាជីវកម្មគ្លីនិកមួយនេះមួយរយៈសិនដើម្បីយកអ្នកពាក់ព័ន្ធដោយផ្ទាល់និងដោយប្រយោលធ្វើចត្តឡីសក័ចំនួន 14 ថ្ងៃនិងយកសំណាករបស់ពួកគាត់ដើម្បីធ្វើតេស្តរកមេរោគកូវីដ19 ឲ្យបានគ្រប់គ្នាជៀសវាងមានការ ឆ្លងរាលដាលពីមនុស្សម្នាក់ទៅមនុស្សម្នាក់បន្តទៀតនោះ។
សូមបញ្ជាក់ថានៅខេត្តកណ្ដាលមកដល់ថ្ងៃនេះមានអ្នកពាក់ព័ន្ធដោយផ្ទាល់និងដោយប្រយោលព្រឹត្តិការណ៍សហគមន៍ថ្ងៃ 20 កុម្ភៈធ្វើចត្តឡីសក័មានចំនួន14815 នាក់ បានយកសំណាកទៅធ្វើការពិនិត្យ មានចំនួន14075នាក់ ករណីវិជ្ជមានចំនួន249នាក់ នឹងមានអ្នកជាសះស្បើយចំនួន18ផងដែរ៕ ដោយ ភារុន