កណ្តាល ៖ ប៉ូលិសក្រុងតាខ្មៅបានឃាត់ជនសង្ស័យ៤នាក់ជាបន្តបន្ទាប់ ពាក់ព័ន្ធករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀននៅលើទីតាំង៣កន្លែង កាលពីថ្ងៃទី២១មីនាឆ្នាំ២០២១ វេលាម៉ោង០៩និង២៤នាទី នៅចំណុចទី១-ដីចំការល្មុតភូមិលេខ៣ សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ,ចំណុចទី២-បន្ទប់ជួលរបស់ឈ្មោះថិ រត្ថា ភូមិលេខ៣ សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ និងចំណុចទី៣-បន្ទប់ជួលរបស់ឈ្មោះជា ប៊ុនឡេង ភូមិលេខ២ សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ខេត្តកណ្ដាល។ ប៉ូលិសនិយាយថា ជនសង្ស័យ៤នាក់រួមមាន ១-ឈ្មោះថិ រត្ថា ភេទប្រុស អាយុ៣៣ឆ្នាំមុខរបរ មិនពិតប្រាកដ ទីលំនៅបច្ចុប្បន្នផ្ទះជួល ភូមិលេខ៣ សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ,២-ឈ្មោះសឿង ចិត្រា ភេទប្រុស អាយុ២៧ឆ្នាំ ទីលំនៅបច្ចុប្បន្នភូមិលេខ៣ សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ,៣-ឈ្មោះជា ប៊ុនឡេង ភេទប្រុស អាយុ២៩ឆ្នាំមុខរបរ មិនពិតប្រាកដ ទីលំនៅបច្ចុប្បន្នភូមិលេខ២ សង្កាត់ស្វាយរលំ ក្រុងតាខ្មៅនិង៤-ឈ្មោះសៅ គន្ធា ភេទស្រី អាយុ៣១ឆ្នាំទីលំនៅបច្ចុប្បន្នផ្ទះជួលភូមិលេខ២ សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ខេត្តកណ្តាល (ឃាត់ខ្លួនទាំង៤នាក់)។ វត្ថុតាងចាប់យក ម្សៅក្រាមពណ៌សថ្លាសង្ស័យជាសារធាតុញៀន(ម៉ាទឹកកក)ចំនួន២០ កញ្ចប់(ធំ០៦កញ្ចប់ តូច១៤កញ្ចប់),ម៉ូតូ០១គ្រឿងម៉ាកHONDA SL បិទពណ៌ខ្មៅ គ្មានផ្លាកលេខ,ទូរស័ព្ទចំនួន០៤គ្រឿង(ម៉ាកoppo ពណ៌សចំនួន០១,ម៉ាកVIVO ព៌ណផ្ទៃមេឃនិងម៉ាកNOKIA អ៊ិនចុចពិល ចំនួន០២គ្រឿង ពណ៌ទឹកប៊ិចនិងពណ៌ខៀវ)។ ប៉ូលិសបន្តថា ដំបូងកម្លាំងប៉ូលិសប៉ុស្តិ៍ស្វាយរលំបានធ្វើកាល្បាតតាមភូមិសាស្រ្ដរួចក៏បានជួបជនសង្ស័យ០២នាក់ដោយនៅក្នុងនោះមានឈ្មោះថិ រត្ថា ដែលជាមុខសញ្ញាជួញដូរថ្នាំញៀនរួចឃាត់ខ្លួនឆែកឆេររកឃើញមានថ្នាំញៀនចំនួន០២កញ្ចប់(ធំ០១,តូច០១)ហើយក៏ឃាត់ខ្លួនតែម្ដងរួច រួចបានរាយការណ៏ជូនលោកអធិការនិងលោកស្នងការរងទទួលផែន,ដោយមានការសម្របសម្រួលពីលោកស្រីស៊ុន យឺត ព្រះរាជអាជ្ញារង អមសាលាដំបូងខេត្តកណ្ដាល។ បន្ទាប់មកកម្លាំងប៉ូលិសប៉ុស្តិ៍ស្វាយរលំ បានចុះទៅដល់បន្ទប់ជួលរបស់ឈ្មោះថិ រត្ថា ស្ថិតនៅភូមិលេខ៣ សង្កាត់ស្វាយរលំ បានរកឃើញថ្នាំញៀនចំនួន០១កញ្ចប់ធំ រួចក៏បានបន្តចុះទៅឆែកឆេរនៅបន្ទប់ជួលរបស់ឈ្មោះជា ប៊ុនឡេង ដែលជាអ្នកទិញថ្នាំញៀនពីឈ្មោះថិ រត្ថាយកមកលក់បន្តស្ថិតនៅភូមិលេខ២ សង្កាត់ស្វាយរលំ រកឃើញមានថ្នាំញៀនចំនួន១៧កញ្ចប់ (ធំ០៤កញ្ចប់)។ នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យទាំងអស់បានឆ្លើយសារភាពថា «ថ្នាំញៀននេះពិតជារបស់ឈ្មោះថិ រត្ថាដែលបានយកមកលក់ឱ្យពួកខ្ញុំដើម្បីយកលក់បន្តពិតប្រាកដមែន»។
ចំពោះជនសង្ស័យ ព្រមទាំងវត្ថុតាងត្រូវបានយកមកអធិការដ្ឋានប៉ូលិសក្រុងតាខ្មៅដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់៕ដោយ ភាវុន