គណៈកម្មការ ប្រយុទ្ធ ប្រឆាំង នឹង ជំងឺ កូវីដ -១៩ ខេត្តកំពង់ចាម បន្ត ទទួល ថវិកា និង សំភារៈ ពី សប្បុរសជន

កំពង់ចាម :  ឯកឧត្តម  អ៊ុន  ចាន់ដា  អភិបាលខេត្តកំពង់ចាម  និង ជា ប្រធាន គណកម្មការ ខេត្ត ប្រយុទ្ធ ប្រឆាំង នឹង ជំងឺ កូវីដ -១៩  និង ឯកឧត្តម  ខ្លូត  ផន  ប្រធាន ក្រុមប្រឹក្សា ខេត្ត  រួមនឹង អភិបាល រង ខេត្ត  នាព្រឹក ថ្ងៃ ទី ២២  ខែមិនា  ឆ្នាំ ២០២១ នេះ  បាន បន្ត ទទួល អំណោយ ពី សប្បុរសជន នានា  ក្នុង ការ ចូលរួម ជាមួយ រាជរដ្ឋាភិបាល  ដេីម្បី ទប់ស្កាត់ ការ ឆ្លង រីករាល ដាល នៃ ជំងឺ កូវីដ -១៩  ខណៈ កម្ពុជា កំពុង ស្ថិត ក្នុង ដំណាក់កាល រួមគ្នា    ប្រយុទ្ធ ប្រឆាំង នឹង ជំងឺ ដ៏ កាច សាហាវ នេះ  ។ គួរ បញ្ជាក់ ថា  ក្នុង ពិធី ប្រគល់  និងទទួល អំណោយ នេះ  ដោយមន្ទីរ ឧស្សាហកម្ម  និង វិទ្យាសាស្ត្រ  បច្ចេកវិទ្យា  និង នវានុវត្តន៍ ខេត្តកំពង់ចាម  បាន ជួយ ឧបត្ថម្ភ  ថវិកា ចំនួន ២លានរៀល  និង ទឹក បរិសុទ្ធ ៨០០យួរ  .  ក្រុមហ៊ុន  មៅ  ហេង  លក់ ដីឡូត៍  ខេត្តកំពង់ចាម  ជួយ ឧបត្ថម្ភ  ថវិកា ២លានរៀល  .  លោក  ធួន  ជេដ្ឋា  និង លោកស្រី  ទែន  សុថា  ជួយ ឧបត្ថម្ភ  ទឹក បរិសុទ្ធ  ចំនួន ២០០យួរ  .  លោកស្រី  ទែន  សុខន  ជួយ ឧបត្ថម្ភ  ទឹក បរិសុទ្ធ  ចំនួន ១០០យួរ  .  លោក  ពៅ  សុផល  និង លោកស្រី  ធួន  វិកាវិនី  ជួយ ឧបត្ថម្ភ  ទឹក បរិសុទ្ធ  ចំនួន ២០០យួរ  .  លោក  ម៉ម  សាវឿន  និង លោកស្រី  កុយ សុភាព  ជួយ ឧបត្ថម្ភ  ទឹក បរិសុទ្ធ  ចំនួន ២០០យួរ  .  លោក  លី  ប្រិយមិត្ត  និង លោកស្រី  ឈរ  ចន្តា  ជួយ ឧបត្ថម្ភ  ទឹក បរិសុទ្ធ  ចំនួន ២០០យួរ  .  លោក  ឌី  សីហា  និង លោកស្រី  ឃុន  ខុនដែន  ជួយ ឧបត្ថម្ភ  ទឹក បរិសុទ្ធ  ចំនួន ១០០យួរ  .  ក្រុមហ៊ុន  ផលផារ៉ាដាយ ផ្ទះ ល្វែង  ជួយ ឧបត្ថម្ភ  ថវិកា  ២លានរៀល  ម៉ាស ចំនួន ៥០០០ម៉ាស  និង ទឹក បរិសុទ្ធ  ៥០កេស  .  លោក  ឈុន  ប៊ុន  និង លោកស្រី  អ៊ុម  សាវី  ជួយ ឧបត្ថម្ភ  កាហ្វេ  ហ្គូរ៉ូស  ចំនួន ១៧ កញ្ចប់ ធំ  .  លោក  នី  វណ្ណៈ  និង លោកស្រី  កុយ សោភ័ណ  ជួយ ឧបត្ថម្ភ  កាហ្វេ ហ្គូរ៉ូស  ចំនួន ១៧កញ្ចប់ ធំ  .  ក្រុមហ៊ុន  សេរី មង្គល ប្រាដឺរ ហ៊ូត  ជួយ ឧបត្ថម្ភ  ម៉ាស ចំនួន   ១ម៉ឺន ម៉ាស  .  លោក  ណារិន  បូរ៉ាក់  និង លោកស្រី  +លោក  ចេត  សុខនី  និង លោកស្រី  ជួយ ឧបត្ថម្ភ  ថវិកា ២លានរៀល  និង ទឹក បរិសុទ្ធ ២០០យួរ  និង មីជាតិ  ចំនួន ៥០ កេស  ផងដែរ  ។  ស្ថិតក្នុងឱកាសនោះដែរ  ឯកឧត្តម  អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មការ ខេត្ត  ប្រយុទ្ធ ប្រឆាំងនឹងជំងឺកូវីដ-១៩ បាន ថ្លែងអំណរគុណ ចំពោះ  ក្រុមហ៊ុន  ក៏ដូចជា សប្បុរសជន នានា   ដែល បាន ជួយ ឧបត្ថម្ភ  ទាំង ថវិកា  និង ផ្នែក សំភារៈ  ជូន ដល់គណៈកម្មការ ប្រយុទ្ធ ប្រឆាំង នឹង ជំងឺ កូវីដ -១៩  នាពេលនេះ ដែលជាការរួមចំណែក យ៉ាងសំខាន់ ក្នុងសកម្មភាពនានា ដើម្បីប្រយុទ្ធ ប្រឆាំង នឹងជំងឺកូវីដ-១៩ ហើយ ក៏ជាការជួយរំលែកទុក្ខលំបាកការខ្វះខាត របស់បងប្អូនប្រជាពលរដ្ឋ  ជាពិសេស ពលករ ចំណូល ស្រុក ត្រឡប់មកពីប្រទេស ថៃ ដែល កំពុង  ធ្វើចត្តាឡីស័ក  ផង ដែរ  ៕ដោយលោកស្រី អែម ហៀង

 

You might like

Leave a Reply

Your email address will not be published. Required fields are marked *