ខឹងកូនយកលុយ២០០០រៀលទិញ ទឹក ខ្នុរ ក្រឡុក ស្ត្រី ម្នាក់ ប្រើ អំពើ ហឹ ង្សា លើ កូនស្រី អាយុ ៧ ឆ្នាំ ត្រូវបាន មន្ត្រីនគរបាល ឃាត់ខ្លួន

ខេត្តពោធិ៍សាត់ ៖ ក្រុមការងារ ប្រតិកម្ម រហ័ស នៃ អគ្គស្នងការដ្ឋាន នគរ បាល ជាតិ បានធ្វើ ចំណាត់ការ ករណី ហិង្សា ដែល ត្រូវបាន បណ្ដាញ ទំនាក់ទំនង សង្គម បង្ហោះ និង ចែករំលែក ជា បន្តបន្ទាប់ ដាក់ជូន នាយកដ្ឋាន ប្រឆាំង ការជួញដូរ មនុស្ស និង ការពារ អនីតិជន ដើម្បី ចាត់វិធានការ អនុវត្ត ជំនាញ ។  នៅ ថ្ងៃទី ២០ ខែមីនា ឆ្នាំ ២០២១ ឯកឧត្តម ជីវ ផល្លី ប្រធាន នាយកដ្ឋាន ប្រឆាំង ការជួញដូរ មនុស្ស និង ការពារ អនីតិជន បានបញ្ជាក់ ឲ្យ ដឹងថា បន្ទាប់ពី ទទួលបាន ព័ត៌មាន នេះ កម្លាំង ជំនាញ នៃ នាយកដ្ឋាន សហការ ជាមួយ ស្នងការដ្ឋាន នគរបាល ខេត្តពោធិ៍សាត់ បាន បើក ការស្រាវជ្រាវ ទទួលបាន លទ្ធផល ដូចខាងក្រោម ៖ ជា ករណី ហឹ ង្សា ក្នុង គ្រួសារ បង្កឡើង ដោយ ម្តាយបង្កើត ឈ្មោះ វ៉ែន សុ ធន់ អាយុ ២៦ ឆ្នាំ ជនជាតិខ្មែរ បាន វាយ កូនស្រី បណ្តាល ឲ្យ រងរបួស កើតហេតុ នា ថ្ងៃទី ២០ ខែមីនា ឆ្នាំ ២០២១ វេលា ម៉ោង ៩ និង ៣០ នាទី ព្រឹក នៅ ចំណុច ផ្ទះ មុខសញ្ញា ស្ថិតនៅ ភូមិ កណ្តុរស ឃុំ បឹង កន្ទួត ស្រុក ក្រគរ ខេត្តពោធិ៍សាត់ ។ជន រង គ្រោ ឈ្មោះ ឈឿន ណា រី ភេទ ស្រី អាយុ ៧ ឆ្នាំ ជនជាតិខ្មែរ ត្រូវជា កូនបង្កើត ។ អគ្គស្នងការដ្ឋាន នគ របាល ជាតិ បានចេញ របាយការណ៍ សង្ខេប រឿងហេតុ នេះ ថា នៅ ថ្ងៃទី ២០ ខែមីនា ឆ្នាំ ២០២១ វេលា ម៉ោង ប្រហែល ៨ និង ០០ នាទី ព្រឹក ជនរងគ្រោះ បាន យកលុយ ចំនួន ២០០០៛( ពីរពាន់ រៀល ) ទៅ ទិញ ទឹក ខ្នុរ ក្រឡុក ចំនួន ៤ ដប ចែក បងប្អូន ផឹក ពេលមកដល់ ផ្ទះ ម្តាយ ជនរងគ្រោះ បាន សួរនាំ កូន ហើយ កូន បាន ឆ្លើយ ប្រាប់ថា ៖ មកពី ទិញ ទឹក ខ្នុរ ក្រឡុក ចែក បងប្អូន ផឹក ស្រាប់តែ ម្តាយ បាន ស្ទុះ ទៅ វាយ បោចសក់ ទះកំផ្លៀង និង ជាន់ក ទៅលើ ដី បណ្តាល ឲ្យ ជនរងគ្រោះ រងរបួស គ្រាំ ខាងក្នុង ខ្លួន ។ មូលហេតុ ដោយសារតែ ជនរងគ្រោះ បាន យកលុយ ទៅ ចាយ អស់ ២០០០៛ ទើប ត្រូវជា ម្តាយ វាយ ធ្វើបាប ដូច្នេះ ។ នៅ ថ្ងៃទី ២១ ខែមីនា ឆ្នាំ ២០២១ ដោយមាន ការសម្របសម្រួល ពី ឯកឧត្តម កូយ កាន់ យ៉ា ព្រះរាជអាជ្ញា អម សាលាដំបូង ខេត្តពោធិ៍សាត់ កម្លាំង ជំនាញ នៃ អធិការ រដ្ឋា ន នគរបាល ស្រុក ក្រគរ បានធ្វើការ គាត់ ខ្លួន ឈ្មោះ វ៉ែន សុ ធន់ ភេទ ស្រី អាយុ ២៦ ឆ្នាំ ជនជាតិខ្មែរ ដើម្បី កសាង សំណុំរឿង តាម នីតិវិធី ៕ SKS

 

 

You might like

Leave a Reply

Your email address will not be published. Required fields are marked *