ព្រះវិហារ៖ នាព្រឹកថ្ងៃទី២១ ខែមីនា ឆ្នាំ២០២១នេះមន្ត្រីរាជការ មន្រ្តីជាប់កិច្ចសន្យារបស់មន្ទីរ សាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ ដែលតែងតែបម្រើការងារផ្ដល់សេវាសាធារណ: ផ្ទាល់ជាមួយប្រជាពលរដ្ឋ បានចាក់វ៉ាក់សាំងដើម្បីការពារ និងទប់ស្កាត់ពីជំងឺកូវីដ១៩រួចរាល់ហើយ។ លោក សំ លាង ទ្រី ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តព្រះវិហារ បានមានប្រសាសន៍ថា បច្ចុប្បន្ននេះជំងឺកូវីដ-១៩ កំពុងតែវាយលុកជាខ្លាំងទៅកាន់មនុស្សដែលរស់នៅជុំវិញពិភព លោកយើង នេះ ហេតុនេះដើម្បីការពារពីជំងឺ កូវីដ-១៩ ទាមទាឱ្យយើងត្រូវតែមានការប្រុងប្រយ័ត្នអោយបានខ្ពស់ ចំពោះ សុខភាព ដោយត្រូវតែពាក់ម៉ាស រក្សាគម្លាត បាញ់អាល់កុល និងលាងដៃជាមួយសាប៊ូ អោយបានញឹកញាប់។
លោកបានបន្តថា ក្នុងនាមជំនួសមុខអោយ មន្ត្រីរាជការ មន្រ្តីជាប់កិច្ចសន្យា មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ សូមថ្លែងអំណរអរគុណ ដល់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលបានបូជាកម្លាំងកាយចិត្តមិនខ្លាចនឿយហត់ក្នុងការថែរក្សា សុខសន្តិភាព និងសុខមាលភាព ប្រជាជនកម្ពុជាគ្រប់រូប។ហើយក៏សូមថ្លែងអំណរគុណដល់ឯកឧត្តម ប្រាក់ សុវណ្ណ អភិបាលខេត្តព្រះវិហារ ដែលបានយកចិត្តទុកដាក់ សុខទុក្ខមន្ត្រីក្រោមឱវាទនិងបាន អនុញ្ញាតអោយមានការចាក់វ៉ាក់សាំងដើម្បីការពារ និងទប់ស្កាត់ពីជំងឺមួយនេះ។
ជាចុងក្រោយលោកក៏បានផ្តាំផ្ញើរដល់មន្ត្រីក្រោមឱវាទទាំងអស់ថា បើទោះបីជាយើងគ្រប់គ្នាបានចាក់ វ៉ាក់សាំងរួចរាល់ហើយពិតមែនក៏ដោយ ក៏គប្បីនៅតែបន្តអនុវត្តន៍វិធានការ ៣កាពារ ៣កុំ អោយបានមានប្រសិទ្ធភាពដើម្បីទប់ស្កាត់ការចម្លងរីករាលដាលនៃជំងឺកូវីដ១៩នេះ។សូមអោយចូល រួមទាំងអស់គ្នាដើម្បីអោយប្រទេសយើងអាចឆ្លងផុតពីជំងឺកូវីដ១៩នេះ៕