សប្បាយនាំគ្នាដុតពោតហូបមិនប្រយត្ន័អគ្គីភ័យឆាបឆេះផ្ទះមួយខ្នងអស់គ្មានសល់

ខេត្តកំពង់ឆ្នាំង:សប្បាយនាំគ្នាដុតពោតហូបមិនប្រយត្ន័បណ្តាលអោយអគ្គីភ័យឆាបឆេះផ្ទះមួយខ្នងអស់គ្មានសល់ទាំងយប់ផ្អើលអ្នកស្រុកនិងសមត្ថកិច្ច ។ ហេតុការភ្ញាក់ផ្អើលគ្រោះអគ្គិភ័យខាងលើនេះបានកើតឡើងនៅវេលាម៉ោង៩និង១៥នាទីយប់ថ្ងៃទី២០ ខែមីនា ២០២១នៅចំណុចភូមិកំពង់អូស សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង ដែល បណ្ដាលអោយឆេះផ្ទះអស់ផ្ទះមួយខ្នង និងទ្រព្យសម្បត្តិនៅក្នុងផ្ទះអស់មួយចំនួនធំ ។

ផ្ទះដែលត្រូវបានអគ្គិភ័យឆាបឆេះខាងលើនេះមានម្ចាស់ផ្ទះឈ្មោះ.ប្រាក់ វុត្ថា ភេទប្រុស អាយុ៣៥ឆ្នាំ មានទីលំនៅភូមិ សង្កាត់ខាងលើ ធ្វើអំពីឈើឫស្សី ប្រក់ស្លឹកទំហំ ០៣គុណ០៤ ម៉ែត្រ រងការឆាបឆេះ ខូចខាតអស់ទាំងស្រុងតែមិនបណ្ដាលអោយ មានគ្រោះថ្នាក់ដល់អាយុជីវិតមនុស្សនិងទ្រព្យសម្បត្តិ និងមិនបានរីករាលដាលដល់ផ្ទះអ្នកជិតខាងនោះឡើយ ។ អធិការនគបាលក្រុងកំពង់ឆ្នាំង លោកវរះសេនីយ៍ឯក ឆាយខេមរត្ន បានអោយដឹងថាករណីខាងលើនេះបណ្តាលមកពីការ សប្បាយរីករាយនាំគ្នាដុតពោតហូបនិងមានការធ្វេសប្រហែសទើបបណ្តាលអោយភ្លើងឆេះផ្ទះ អស់គ្មានសល់  ៕ដោយលោកស្រីសានផល្លា

You might like

Leave a Reply

Your email address will not be published. Required fields are marked *