សាលាដំបូងខេត្តព្រះវិហារ បានចេញដីកាបង្គាប់ឲ្យឃុំខ្លួនជនសង្ស័យ ៤នាក់ ពាន់ព័ន្ធក្លែងបន្លំឯកសណ្ឋាន ដើម្បីធ្វើសកម្មភាពល្មើសច្បាប់ !

 

ព្រះវិហារៈ ចៅក្រមសើបសួរ នៃសាលាដំបូងខេត្តព្រះវិហារ លោកស្រី ថន ប៉ោហៀក បានសម្រេចចេញដីកាបង្គាប់ឲ្យឃុំខ្លួនជាបណ្តោះអាសន្ន លើជនសង្ស័យចំនួន ៤នាក់ ដែលជាប់ជំពាក់ទៅនឹង បទ «ក្លែងបន្លំឯកសណ្ឋាន ផ្លាកសញ្ញា ឋានន្តរសក្តិរបស់មន្ត្រីរដ្ឋបាលការពារ និងអភិរក្សធនធានធម្មជាតិ ដើម្បីធ្វើសកម្មភាពល្មើសច្បាប់» កាលពីល្ងាចថ្ងៃទី១៩មីនាឆ្នាំ២០២១កន្លងទៅ និងនៅក្នុងការចោទប្រកាន់នោះទៀត បានធ្វើឡើងបន្ទាប់ពីកម្លាំងឧទ្យានុរក្ស នៃដែនជម្រកសត្វព្រៃគូលេនព្រហ្មទេព របស់មន្ទីរបរិស្ថានខេត្តព្រះវិហារ បានដាក់ពាក្យបណ្តឹង កាលពីព្រឹកថ្ងៃទី១៩មីនាឆ្នាំ២០២១ លើជនសង្ស័យទាំង ៤នាក់ ដែលស្នាក់នៅក្នុងឃុំស្រយង់ ស្រុកគូលែន ខេត្តព្រះវិហារ។

ក ក្រោយសវការអស់រយៈពេល ១ថ្ងៃពេញ កាលពីថ្ងៃទី១៩មីនាឆ្នាំ២០២១ នោះមក លោកស្រីចៅក្រម ថន ប៉ោហៀ បានសម្រេចចោទប្រកាន់ក្នុងបទព្រហ្មទណ្ឌ និងបានចេញដីកាបង្គាប់ឲ្យឃុំខ្លួនជា បណ្តោះអាសន្ន ក្នុងពន្ធនាគារខេត្ត លើជនសង្ស័យ ៤នាក់ ម្នាក់ឈ្មោះ ហួន ចាន់ធឿន អាយុ ៥៦ ,ឈ្មោះ សេង និស្សយ័ អាយុ ៥៦ឆ្នាំ បុរសសង្ស័យទាំង ២នាក់ ស្នាក់នៅភូមិស្រយង់ ឃុំស្រយង់ ស្រុកគូលែន ,ឈ្មោះ ខាត ហ៊ុល ភេទប្រុស អាយុ ៦១ឆ្នាំ ស្នាក់នៅភូមិគូលែនត្បូង ឃុំគូលែនត្បូង ស្រុកគូលែន និងឈ្មោះ សុខ ហួត ភេទប្រុស អាយុ ៥៩ឆ្នាំ ស្នាក់នៅភូមិស្រយង់ជើង ឃុំស្រយង់ ស្រុកគូលែន។ ជនសង្ស័យទាំង ៤នាក់ គឺជាបុគ្គលិកអង្គការ ត្រូវបានចោទពីបទ «ក្លែងបន្លំឯកសណ្ឋាន ផ្លាកសញ្ញា ឋានន្តរសក្តិរបស់មន្ត្រីរដ្ឋបាលការពារ និងអភិរក្សធនធានធម្មជាតិ ដើម្បីធ្វើសកម្មភាពល្មើស» ប្រព្រឹត្តនៅភូមិតាកឹង ឃុំថ្មី ស្រុកគូលែន កាលពីថ្ងៃទី១៩មីនាឆ្នាំ២០២១ តាមបញ្ញត្តិ មាត្រា៦១ ចំណុច ៨ នៃច្បាប់ស្តីពីតំបន់ការពារធម្មជាតិផងដែរ៕SKS

You might like

Leave a Reply

Your email address will not be published. Required fields are marked *