ករណីពិសេសបន្ទាន់! ក្រសួងប្រកាសផ្អាកដំណើរការគ្រឹះស្ថានសិក្សាគ្រប់កម្រិត ជាបណ្តោះអាសន្ន នៅទូទាំងប្រទេស

ភ្នំពេញៈ ក្រសួងសុខាភិបាល នាយប់ថ្ងៃទី២០ ខែមីនា ឆ្នាំ២០២១ បានចេញសេចក្តីប្រកាសបន្ទាន់ថា ដើម្បីជាវិធានការបង្ការ កុំឱ្យមានការចម្លងកូវីដ-១៩ ចូលក្នុងសហគមន៍ទ្រង់ទ្រាយកាន់តែធំ ព្រមទាំង យោងតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ ព្រះរាជាណាចក្រកម្ពុជា ក្រសួងអប់រំ យុវជន និងកីឡាសម្រេចផ្អាកដំណើរការគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជន គ្រប់កម្រិត នៅទូទាំងប្រទេស ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ។ គ្រឹះស្ថានសិក្សាទាំងអស់ត្រូវ បន្តដំណើរការបង្រៀន ។ រៀនតាមប្រព័ន្ធអេឡិចត្រូនិកបើអាចធ្វើទៅបាន។ សេចក្តីដូចបានជម្រាបជូនខាងលើសូម មន្ទីរអប់រំ យុវជន និងកីឡារាជធានី ខេត្ត ត្រូវផ្សព្វផ្សាយឱ្យ បានទូលំទូលាយដល់គ្រប់ការិយាល័យអប់រំ យុវជន និងកីឡា នៃរដ្ឋបាលក្រុង ស្រុក ខណ្ឌ គណៈគ្រប់គ្រង គ្រឹះស្ថានសិក្សាគ្រប់កម្រិត បុគ្គលិកអប់រំ មាតាបិតា និងអ្នកអាណាព្យាបាលគ្រប់រូប ចូលរួមសហការអនុវត្ត ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់។SKS

 

You might like

Leave a Reply

Your email address will not be published. Required fields are marked *