បាត់ដំបងៈ នារសៀលថ្ងៃទី ២០ ខែមិនា ឆ្នាំ២០២១នេះ ឯកឧត្តម ងួន រតន: អភិបាលខេត្តបាត់ដំបង ព្រមទាំង ក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត ថ្នាក់ដឹកនាំ មន្ត្រីរាជការសាលាខេត្ត កងកម្លាំងប្រដាប់អាវុធ មន្ទីរ អង្គភាព ជុំវិញ ខេត្ត ព្រមទាំង ប្រជាពលរដ្ឋ នៅក្នុងខេត្តបាត់ដំបង មានសេចក្តី រន្ធត់ ក្តុកក្តួល រំជួលចិត្ត ក្រៀមក្រំ ជាទីបំផុត ដោយបាន ទទួលដំណឹងថា ឧបាសិកា តាន់ គឹមហួយ ដែលត្រូវជាម្តាយបង្កើត ឯកឧត្តម ច័ន្ទ សុផល អ្នកតំណាងរាស្ត្រ មណ្ឌលបាត់ដំបង បានទទួលមរណភាព នាថ្ងៃសុក្រ ៦ កើត ខែចេត្រ ឆ្នាំជូត ទោស័ក ព. ស .២៥៦៤ ត្រូវ នឹង ថ្ងៃទី ១៩ ខែមីនា ឆ្នាំ ២០២១ វេលា ម៉ោង ០៣:៣០ នាទី ក្នុង ជន្មាយុ ៨៧ ឆ្នាំ ដោយ ជរាពាធ ។
ដំណឹង ប្រកបដោយ ក្តី រំជួលចិត្ត និងមានទុក្ខ ដ៏ក្រៀមក្រំនេះ យើងខ្ញុំ ទាំងអស់គ្នា ជា ក្រុមប្រឹក្សា ខេត្ត គណៈ អភិបាលខេត្តថ្នាក់ដឹកនាំ មន្ត្រីរាជការ សាលាខេត្ត កងកម្លាំងប្រដាប់អាវុធ មន្ទីរ អង្គភាព ជុំវិញ ខេត្ត ព្រមទាំង ប្រជាពលរដ្ឋ នៅក្នុងខេត្តបាត់ដំបងសូម ចូលរួម រំលែកទុក្ខ និងសេចក្តី សោកសង្រេង ព្រមទាំង សោកស្តា យ អាឡោះអាល័យ ជាទីបំផុតជាមួយ ឯកឧត្តម ច័ន្ទ សុផល អ្នកតំណាងរាស្ត្រ មណ្ឌលបាត់ដំបង ព្រមទាំង ក្រុម គ្រួសារ ចំពោះការបាត់បង់ ឧបាសិកា តាន់ គឹមហួយ ដែលត្រូវជា ម្តាយ ម្តាយក្មេក និងជីដូន ជាទីគោរព ស្រលាញ់ ប្រកបដោយ ព្រហ្មវិហារ ធម៌ និង ទឹកចិត្ត សណ្តោសប្រណី ដ៏ថ្លៃថ្លា ។ឆ្លៀត ក្នុង ឱកាស ប្រកបដោយ ក្តី រំជួលចិត្ត និងមានទុក្ខ ដ៏ ក្រៀមក្រំ នេះ យើងខ្ញុំ សូម ឱន កាយ លើក ហត្ថ បួងសួង ដល់គុណបុណ្យ ព្រះរតនត្រ័យ វត្ថុ ស័ក្តិសិទ្ធិ ទាំងឡាយ ក្នុង លោក និង តេជះ បារមី នៃ ព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ តាមជួយថែរក្សាដល់ដួងវិញ្ញាណក្ខន្ធ របស់ឧបាសិកា តាន់ គឹម ហួយ បានទៅសោយសុខ ក្នុង សុគតិភព ជានិច្ចនិរន្ត កុំបីឃ្លៀងឃ្លាត ឡើយ ។ សូម ឯកឧត្តម ព្រមទាំង ក្រុម គ្រួសារ ទទួល នូវមនោសញ្ចេតនា ចូលរួម រំលែកទុក្ខ ដោយក្តីក្រៀមក្រំបំផុត ពី យើងខ្ញុំទាំងអស់គ្នា ៕ដោយ ឈុន ខែម