ឯកឧត្តម ជាម ច័ន្ទសោភ័ណ និង លោកជំទាវ បាននាំយក ថវិកា និង សំភារៈ ផ្តល់ជូនស្នងការនគរបាលខេត្ត ត្បូងឃ្មុំ

ត្បូងឃ្មុំ:  ឯកឧត្តម ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ និងលោកជំទាវ រួមនឹងអភិបាលរងខេត្ត ថ្នាក់ដឹកនាំ  មន្ទីរពាក់ព័ន្ធជុំវិញខេត្ត កាលពី ព្រឹក ថ្ងៃ ទី ២០  ខែមិនា  ឆ្នាំ ២០២១ នេះ  បាន នាំយក ថវិកា  ចំនួន ៥លានរៀល   អង្ករ៤០បេ មី២០កេសធំ ម៉ាស១កេសធំ និង ទឹកសុទ្ធ១០០កេស ឧបត្ថម្ភ  ជូនកងកម្លាំងនគរបាលជាតិនៃស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ  ។  មានប្រសាសន៍សំណេះសំណាល ឯកឧត្តម ជាម ច័ន្ទសោភ័ណ បានថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះលោកឧត្តមសេនីយ៍ត្រី ស្នងការនគរបាលខេត្ត ថ្នាក់ដឹកនាំ និងកងកម្លាំងនគរបាលទូទាំងខេត្ត ក្នុងការខិតខំការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ រក្សាបាននូវគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាព  ដែល មាន លក្ខណៈ សម្បត្តិ  ៧យ៉ាង  ពិសេសជាកម្លាំងយ៉ាងសំខាន់ជាមួយរាជរដ្ឋាភិបាលក្នុងការទប់ស្កាត់ជំងឺឆ្លងកូវីដ-១៩ (COVID-19)នៅក្នុងខេត្តត្បូងឃ្មុំ។ឯកឧត្តម អភិបាលខេត្ត បានបញ្ជាក់ថាចំពោះអំណោយដែលផ្តល់ ជូននាថ្ងៃនេះ សម្រាប់ប្រើប្រាស់ទ្រទ្រង់ជីវភាពកងកម្លាំង បម្រើកិច្ចការការពារ សន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈ និងចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការទប់ស្កាត់ជំងឺឆ្លងកូវីដ-១៩ (COVID-19) ដែលកំពុងបង្កហានិភ័យដោយគំរាមកំហែងមកលើសុខភាព និងអាយុជីវិតប្រជាជនកម្ពុជា នាពេលបច្ចុប្បន្ន ។ជាមួយគ្នានោះ ឯកឧត្តម ជាម ច័ន្ទសោភ័ណ បានណែនាំក្រើនរំលឹកដល់ ថ្នាក់ដឹកនាំ និងកងកម្លាំងនគរបាលទូទាំងខេត្តត្បូងឃ្មុំ ឲ្យ ចុះពិនិត្យ វាយតម្លៃ តាមអធិការ និងតាមបណ្តាប៉ុស្តិ៍ទាំងអស់ ដើម្បីទទួលបានព័ត៍មានច្បាស់លាស់ពី តម្រូវការ របស់ ប្រជាពលរដ្ឋ  ។ ជាពិសេស ត្រូវ បន្តអនុវត្ត ៣ការពារ ៣កុំ  ទោះចាក់វ៉ាក់សាំងហើយក្តី ដើម្បីរួមគ្នាទប់ស្កាត់ការ ឆ្លងបន្តជំងឺកូវីដ១៩។ ចំពោះ មន្ត្រីដែលឈរជើងតាមព្រំដែន បន្តពង្រឹងការងារឲ្យមានប្រសិទ្ធភាព បំផុត រាល់ទំនិញចេញចូល និងការធ្វើដំណើរឆ្លងកាត់ទៅមក ត្រូវអនុវត្តទៅតាមវិធានសុខាភិបាល ពិសេសហាមដាច់ខាតមេខ្យល់ដែលនាំពលករចេញចូល បើមានមន្ត្រីទទួលសំណូក ត្រូវទទួលទោសតាមផ្លូវច្បាប់  ៕ដោយ លឹម ប៉ៃលិន

 

You might like

Leave a Reply

Your email address will not be published. Required fields are marked *