ខេត្តស្វាយរៀង៖នៅព្រឹកថ្ងៃសៅរ៍ ៧កើត ខែចេត្រ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី២០ ខែមិនា ឆ្នាំ២០២១ឯកឧត្ដម តូច ប៉ូលីវ៉ា អភិបាលរងខេត្តស្វាយរៀង ជាអនុប្រធានក្រុមការងារ ចុះមូលដ្ឋានស្រុកស្វាយជ្រំ ដោយមានចូលរួមពីក្រុមការងារ សសយក វិស័យមន្ទីរវិស័យឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ខេត្ត បាននាំយកអំណោយទឹកបរិសុទ្ធចំនួន ៤០០យួរតាមរយៈ ក្រុមការងារ សសយក វិស័យមន្ទីរវិស័យឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ ខេត្ត និងសប្បុរសជននានាត្រូវបានប្រគល់ជូនដល់រដ្ឋបាលឃុំគ្រួស និងរដ្ឋបាលឃុំស្វាយយា សម្រាប់ យកទៅប្រើប្រាស់ចាត់ចែងតាមមណ្ឌលចត្តាឡីស័កក្នុងឃុំ។មានប្រសាសន៍សំណេះសំណាលសួរសុខទុក្ខជាមួយរដ្ឋបាលឃុំ ឯកឧត្ដមបានកោតសរសើរនិងថ្លែងអំណរគុណដល់ទឹកចិត្ត ឆន្ទៈបងប្អូនក្នុង ការចូលរួមទប់ស្កាត់ ការពារតាមបទបញ្ជារបស់រាជរដ្ឋាភិបាល ដែលមានសម្ដេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា តាមតួនាទី ភារកិច្ច ទាំងយប់ ទាំងថ្ងៃយ៉ាប់ខ្ជាប់ខ្ជួន។ បន្ថែមពីលើនេះ ឯកឧត្ដមក៏បានពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី ជាប្រធានក្រុមការងារចុះមូលដ្ឋានខេត្ត ឯកឧត្ដម ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្ត ឯកឧត្ដម ឌី វិជ្ជា ប្រធាន សសយកខេត្តមកជូនដល់រដ្ឋបាលឃុំផងដែរ។ជាពិសេសចូលរួមអនុវត្តតាមការណែនាំរបស់រាជរដ្ឋាភិបាល ក្រសួងសុខាភិបាលក្នុងការប្រយុទ្ធ ប្រឆាំងនឹងជំងឺកូវីដ១៩ ដែលកំពុងរីករាលដាលជាសាកលលោក រក្សាគម្លាតសុវត្ថិភាព លាងសម្អាតដៃជាប្រចាំ ដើម្បីជៀសផុតពីការឆ្លងនៃជំងឺមួយនេះ។(ភក្ដី)