ខេត្តកំពង់ឆ្នាំង:ថ្នាំវ៉ាក់សាំងការពារជម្ងឺកូវិត.១៩ចំនួន៨៧៣ដុសត្រូវបាននាំយកមកចាក់ជូនកងយុទ្ធពលខេមរភូមិន្ទជាច្រើនអង្គភាពឈជើងនៅក្នុងខេត្តកំពង់ឆ្នាំងជាលើកទី២ទៀតហើយ ។
ការចាក់វ៉ាកសាំងការពារជម្ងឺកូវិត.១៩ត្រូវគេមើលឃើញកំពង់ត្រូវបានធ្វើការចាក់ជូនកងយោធពលខេមរភូមិន្ទនៅថ្ងៃទី២០មីនា២០២១នៅក្នុងទីបញ្ជាការរដ្ឋានតំបន់ប្រតិបត្តការសឹករងកំពង់ឆ្នាំង ជាលើកទី២ ។មេបញ្ជាការតំបន់ប្រតិបត្តិការសឹកខេត្តកំពង់ឆ្នាំងលោកឧត្តមសេនីយ៍ត្រី .អ៊ុសុភា. បានអោយដឹងថា.ថ្នាំវ៉ាក់សាំងការពារជម្ងឺកូវិត.១៩ចំនួន៨៧៣ដុសត្រូវបាននាំយកមកចាក់ជូនកងយុទ្ធពលខេមរៈភូមិន្ទនៅតាមបណ្តាអង្គភាពដែលកំពុងឈរជើងនៅក្នុងខេត្តកំពង់ឆ្នាំងមានសាលាពលទាហ៊ានយោធភូមិភាគពិសេស .កងកាំភ្លើងធំក្រាំងតាមុំនិងកងកាំភ្លើងធំភូមិភាគពិសេស .តំបន់អភិវឌ្ឍន៍ .កងទព័អាកាស់.អង្គភាពស៊ីម៉ាក់.តំបន់ប្រតិបត្តសឹករងខេត្តកំពង់ឆ្នាំង.និងកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង ។មេបញ្ជាកាប្រតិបត្តិការសឹករងខេត្តកំពង់ឆ្នាំងលោកឧត្តមសេនីយ៍ត្រី. អ៊ុសភាព.បានបញ្ជាក់ អោយដឹងទៀតថាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ19 ដល់កងយុទ្ធពលខេមរៈភូមិន្ទដែលឈរ ជើងនៅក្នុងខេត្តកំពង់ឆ្នាំងទាំងអស់នៅថ្ងៃនេះវាជាលើកទី២ដែលមានចំនួន៨៧៣នាក់បន្ទាប់ពីកងកម្លាំងទាំងអស់បានចាក់នៅលើកទី១រួចមកហើយផងដែរ ។ មេបញ្ជាការប្រតិបត្តការសឹករង ខេត្កំពង់ឆ្នាំងបានបញ្ជាកអោយដឹងទៀតថាការចាក់វ៉ាកសាំងជូនបងប្អូនកងយុទ្ធពលខេមរភូមិន្ទព្រឹកនេះបើមិនទាន់ទេគេនិងបន្តចាក់នៅពេលរសៀលនេះទៀតដើម្បីអោយអស់និងបញ្ចប់នៅថ្ងៃនេះផងដែរ ។មេបញ្ជាការតំបន់ប្រតិបត្តការសឹករងខេត្តកំពង់ឆ្នាំងលោកឧត្តមសេនីយ៍ត្រី .អ៊ុសុភា បានបញ្ជាក់ អោយដឹងថាថ្ងៃនេះលោកក៍បានមកចូលរួមក្នុងការចាក់វ៉ាក់សាំងការពារជម្ងឺកូវិត.១៩តាមការណែនៃរបស់ប្រមុខរាជរដ្ឋាភិបាលចូលរួមការពារការរីករាលដាលជម្ងឺកូវិត ១៩ និងអនុវត្តតាមវិធានការ ណែនាំរបស់ក្រសួងសុខាភិបាលផងដែរ ។ មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង បានថ្លែងអំណគុណដល់ប្រមុខរាជរដ្ឋាភិបាលដែលមានសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែនជាប្រមុខដែលលោកតែងតែបានយកចិត្តទុកដាក់លើសុខភាពរបស់កងយោធពលខេមរភូមិន្ទនៅទូទាំងប្រទេសក៏ដូចជានៅក្នុងខេត្តកំពង់ឆ្នាំងផងដែរនិងសូមឱ្យសម្ដេចជួបតែសេចក្តីសុខទាំងក្រុមគ្រួសារមានសុខភាពល្អបន្តដឹកនាំប្រទេសកម្ពុជាឈានទៅរកការអភិវឌ្ឍន៍បន្តទៀត៕ដោយ សាន ផល្លា