ខេត្តស្វាយរៀង៖យ៉ាងហោចណាស់ចំការអាកាស្យានិងចំការកៅស៊ូត្រូវភ្លើងឆាបឆេះអស់ជិត២ហិកតាខណៈភ្លើងឆេះរាលដាលមកពីដីស្រែអ្នកស្រុក។យោងតាមលោកមេប៉ុស្តិ៍រដ្ឋបាលព្រៃតាអីបានអោយដឹងថា៖ករណីភ្លើងឆេះឆាបនេះបានកើតឡើងកាលពីវេលាម៉ោង១៨ៈ២០នាទីថ្ងៃទី ១៩ខែមីនា ឆ្នាំ២០២០១ដែលម្ចាស់ចំការអាកាស្យា និងកៅស៊ូរបស់ឈ្មោះ សួស សម្បត្តិ អស់ចំនួនជិត២ហិចតា ប៉ុន្តែមិនបណ្តាលអោយខូចខាតដើមធំៗនោះទេគ្រាន់តែឆេះស្តឹកជ្រុះនៅខាងក្រោមនិងដើមតូចៗប៉ុណ្ណោះស្ថិតនៅក្នុងភូមិ ត្រពាំងតាអី ឃុំ ព្រៃតាអី ស្រុក ស្វាយទាប ខេត្តស្វាយរៀង ។
ប្រភពបានបន្តទៀតថា៖ភ្លាមៗនោះផងដែរក្រោយពីទទួលបានព័ត៌មានភ្លាមកំលាំងប៉ុស្តិ៍រដ្ឋបាលនិងប្រជាពលរដ្ឋសហការជាមួយកំលាំងពន្លត់អគ្គីភ័យ អធិការដ្ឋាននគរបាលស្រុកស្វាយទាប ប្រើប្រាស់ ឡានទឹកចំនួន១គ្រឿងមកជួយអន្តរាគមន៍ ហើយភ្លើងរលត់ទៅវិញនៅម៉ោង២០និង៥០នាទី។
ហើយបច្ចុប្បន្ន្ចកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលព្រៃតាអីកំពុងតែស្រាវជ្រាវរកមូលហេតុដែលបណ្តាលអោយមានភ្លើងឆាបឆេះដូច្នេះ។ដោយ៖ សាយ ហ្គន