មេបញ្ជាការណែនាំពង្រឹងបន្ថែមដល់សិក្ខាកាម ក្នុងដំណើរយុទ្ធវិធីថ្មើជើងឈានទៅដល់ការបិទវគ្គហ្វឹកហ្វឺន

ព្រះវិហារ៖ នៅព្រឹកថ្ងៃទី​ ០១ ខែកុម្ភះ ឆ្នាំ២០២៣ ឯកឧត្តម ឧត្តម​សេនីយ៍​ទោ​ ច័ន្ទ​ សុភ័ក្ដ្រា​ មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងព្រះវិហារ បានអញ្ជើញជាអធិបតី ក្នុងកម្មវិធីយុទ្ធដំណើរទ័ពក្នុងវគ្គហ្វឹកហ្វឺនបំប៉នយុទ្ធវិធី ខ.គ ថ្មើរជើង របស់តំបន់ប្រតិបត្តិការសឹករងព្រះវិហារ ឆ្នាំ២០២២ ។

ឯកឧត្ដម មេបញ្ជាការ បានបញ្ជាក់ថា ស្ថិតនៅក្នុងកាលៈទេសៈប្រទេសមានសុខសន្តិភាព ស្ថិរភាពនយោបាយ គឺជាឱកាសសម្រាប់កងទ័ពធ្វើការហ្វឹកហ្វឺន ពង្រឹងសមត្ថភាព ស្មារតី ជំនាញយុទ្ធវិធី កងទ័ពឲ្យបានស្ទាត់ជំនាញ ធានាបានទាំងបរិមាណ គុណភាព និងតួនាទីភារកិច្ច ការពារជាតិមាតុភូមិ និងប្រជាជន ប្រកបដោយប្រសិទ្ធភាព ឯកឧត្ដម មេបញ្ជាការ បានដាក់បទបញ្ជារឹតបន្ដឹងដល់កម្លាំងសិក្ខាកាមដែលកំពុងហ្វឹកហាត់ទាំងអស់ មិនត្រូវយកការលេងសើចមកប្រើប្រាស់ក្នុងការហ្វឹកហាត់ជាដាច់ខាត  ឯកឧត្ដម មេបញ្ជាការក៏បានថ្លែងការកោតសរសើរដល់ នាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ ដែលបានអនុវត្តនូវតួនាទីភារកិច្ចតបតាមបទបញ្ជារបស់ថ្នាក់លើដាក់ចុះ ក៏ដូចជាអនុវត្តតាមផែនការរបស់ថ្នាក់លើប្រគល់ជូន ប្រកបដោយភាពទទួលខុសត្រូវខ្ពស់ ដើម្បីបុព្វហេតុជាតិមាតុភូមិ និងប្រជាជន៕

 

 

You might like

Leave a Reply

Your email address will not be published. Required fields are marked *