អភិបាលរងខេត្តស្វាយរៀងបន្ត ចុះត្រួតពិនិត្យទីតាំងធ្លាប់ផ្តល់កន្លែងលេងល្បែងសុីសងនៅក្រុងបាវិត

ខេត្តស្វាយរៀង៖ នៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៣នេះលោក សេង សិលា និងលោក ម៉ែន អេង អភិបាលរងខេត្តស្វាយរៀងបានអញ្ជើញចុះពិនិត្យទីតាំងហាងកាហ្វេមួយកន្លែងស្ថិតនៅក្នុងភូមិ ទួលអំពិលសង្កាត់ ច្រកម្ទេស ក្រុង បាវិត ខេត្តស្វាយរៀងដែលធ្លាប់ផ្តល់កន្លែងលេងល្បែងសុីសង(ឡូតូអនឡាញនិងមាន់ជល់អនឡាញ)។

សមាសភាពចូលរួមមានលោក វណ្ណ សុមុន្នីអភិបាលរងក្រុង មន្ត្រីសាលា លោកអធិការរងក្រុងបាវិត លោកចៅសង្កាត់ច្រកម្ទេស លោកនាយប៉ុស្តិ៍រដ្ឋបាលសង្កាត់ផងដែរ ។លោក សេង សិលា អភិបាលរងខេត្តបានមានប្រសាសន៍ថា៖បន្ទាប់ពីទទួលបានព័ត៌មានថាមានទីតាំងផ្តល់កន្លែងភ្នាល់លេងល្បែងសុីសងនោះលោក ម៉ែន វិបុល បាលខេត្តស្វាយរៀងបានចាត់ឱ្យលោក  និងលោក ម៉ែន អេង ជាអភិបាលរងខេត្តស្វាយរៀងដឹកនាំសហការជាមួយរដ្ឋបាលក្រុងបាវិតសង្កាត់ច្រកម្ទេសបានចុះពិនិត្យទីតាំងខាងលើនោះ។

លោកអភិបាលរងខេត្តបានមានប្រសាសន៍បន្តទៀតថា៖ក្រោយពីចុះទៅដល់ទីតាំងហាងកាហ្វេខាងនេះពិនិត្យឃើញថាទីតាំងមួយនេះគ្មានសកម្មភាពបើកលេងល្បែងសុីសងនោះទេហើយទីតាំងនេះក៏ធ្លាប់ត្រូវបានធ្វើកិច្ចសន្យាអប់រំណែនាំជាមួយអាជ្ញាធរមូលដ្ឋានរួចហើយដែរ។

លោក សេង សិលា និងលោក ម៉ែន អេង បានធ្វើការណែនាំដល់ម្ចាស់ទីតាំងហាងកាហ្វេខាងលើកុំអោយមានការលួចលាក់ផ្តល់កន្លែងលេងល្បែងសុីសងគ្រប់ប្រភេទដែលផ្ទុយទៅនិងច្បាប់ទាំងអ្នកលេងទាំងអ្នកផ្តល់ទីតាំងផងដែរ។លោកអភិបាលរងខេត្តបានអំពាវនាវដល់ពលរដ្ឋខ្មែរទាំងអស់កុំអោយនាំគ្នាចូលលេងល្បែងសុីសងនៅតាមបណ្តាលកាសុីណូនិងទីតាំងបើកលេងល្បែងសុីងគ្រប់ប្រភេទដែលវាខុសទៅនិងច្បាប់ហើយប្រឈមទៅនិងទោសទាន់ថែមទៀតផង។

You might like

Leave a Reply

Your email address will not be published. Required fields are marked *