ព្រះវិហារ ៖នៅថ្ងៃទី៣១ខែមករាឆ្នាំ២០២៣ ឯឧ យុង គឹមហ៊ាន អភិបាលរងខេត្ត តំណាងឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ បានដឹកនាំផ្តល់ឈាម ផ្តល់ក្តីស្រលាញ់ ! ជូន បង ប្អូន ប្រជាពលរដ្ឋ នៅស្រុកសង្គមថ្មី ក្នុងនោះមានការចូលរួមពីលោកវេជ្ជបណ្ឌិត ប្រធានមន្ទីរសុខាភិបាលខេត្តព្រះវិហារ និងមន្រ្តីសុខាភិបាល មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធទាំងបី យុវជន ស.ស.យ.ក សមាគមន៏នារីកម្ពុជាដើម្បីអភិវឌ្ឍន អនុសាខាសមាគមសិស្សនិស្សិត បញ្ញវន្ត ក្មេងវត្ត ស្រុកសង្គមថ្មី ព្រះសង្ឃ ដើម្បីផ្តល់ឈាម ផ្តល់ក្តីស្រលាញ់ ! ជូន បង ប្អូន ប្រជាពលរដ្ឋ នៅស្រុកសង្គមថ្មីសម្រាប់សង្រ្គោះជីវិត ដែលពិធីនេះបានធ្វើឡើងនៅសាលាស្រុកសង្គមថ្មី ខេត្តព្រះវិហារ។
កម្មវិធីបរិច្ចាគឈាមនេះ គឺជាការផ្តួចផ្តើមគំនិត ពីឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ ដែលឯកឧត្តមបានគិតគូរដល់ប្រជាពលរដ្ឋគ្រប់ៗគ្នា ហើយកម្មវិធីបរិច្ចាគឈាមនេះដែលគឺសម្រាប់ជួយសម្រួលដល់ប្រជាពលរដ្ឋនៅក្នងស្រុកសង្គមថ្មី។ពិធីនេះមានអ្នកចូលរួមសរុប១១៩ នាក់ អ្នកស្ម័គ្រចិត្តបរិច្ចាគឈាមចំនួន១១៩នាក់ ក្នុងនោះអ្នកដែលបានផ្តល់ឈាមជាក់ស្តែងចំនួន ៨៣ នាក់ ផងដែរ៕