មន្ទីរព័ត៌មានខេត្តព្រះវិហារ នារសៀលថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៣នេះ បានបេីកកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែមករា និងលេីកទិសដៅការងារសម្រាប់អនុវត្តន៍បន្ដសម្រាប់ខែកុម្ភ: ក្រោមអធិបតីភាព លោកស្រី ហែម សុគុណពិសី ប្រធានមន្ទីរព័ត៌មានខេត្ត ដោយមានការចូលរួមពីសំណាក់ លោក លោកស្រីអនុប្រធានមន្ទីរ ប្រធាន អនុប្រធានការិយាល័យទាំង៥ ព្រមទាំងមន្ដ្រីរាជការ មន្ដ្រីកិច្ចសន្យាជាច្រេីនរូបទៀត។
លោកស្រី ហែម សុគុណពិសី បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំ មន្រ្តីរាជការ នៃការិយាល័យទាំង៥ ដែលក្នុងរយៈពេលអនុវត្តន៍ការងារកន្លងមកនេះ បានខិតខំប្រឹងប្រែងក្នុងការបំពេញការងារតាមជំនាញរបស់ខ្លួនយ៉ាងយកចិត្តទុកដាក់ និងទទួលខុសត្រូវខ្ពស់ រហូតទទួលបានជោគជ័យ ព្រមទាំងទទួលបាននូវការកោតសរសេីរពីថ្នាក់ដឹកនាំខេត្ត ក៏ដូចជាថ្នាក់ដឹកនាំក្រសួង។ ជាមួយនេះលោកស្រីប្រធានមន្ទីរក៏បានជម្រុញបន្ថែមដល់មន្រ្តីជំនាញទាំងអស់ បន្តយកចិត្តទុកដាក់ បង្កើនប្រសិទ្ធភាពការងាររបស់ខ្លួនក្នុងវិស័យព័ត៌មានឲ្យបានកាន់តែប្រសើរជាងមុនបន្ថែមទៀត ត្រូវសហការ និងទំនាក់ទំនងគ្នាឲ្យបានល្អក្នុងការផលិតព័ត៌មាន ជាពិសេសត្រូវរកដំណោះស្រាយរាល់បញ្ហាប្រឈមនានាដែលកើតឡើងនៅរាល់សកម្មភាពការងារ៕