កណ្តាល ៖ មានករណីគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោករវាងម៉ូតូ និង រថយន្តបណ្តាលឱ្យរបួសធ្ងន់០២នាក់ កើតឡើងកាលពីថ្ងៃអង្គារ ទី២៤ ខែមករា ឆ្នាំ២០២៣ វេលាម៉ោង៣និង៥០នាទីរសៀល នៅលើផ្លូវលេខ២១៥ កែងផ្លូវលេខ១១៧ ស្ថិតនៅភូមិព្រែកហូរកើត សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្ដាល ។
សមត្ថកិច្ចនិយាយថា មុនពេលកើតហេតុមានម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ស្លាកលេខ ស្វាយរៀង1T-2816 ជិះគ្នាពីរនាក់មិនពាក់មួកសុវត្ថិភាពនិងគ្មានកញ្ចក់មើលក្រោយ អ្នកបើកបរឈ្មោះ សេង សំណាង ភេទប្រុស អាយុ១៧ ឆ្នាំស្រុកកំណើតនៅភូមិពកណ្តាល ឃុំធ្លក ស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង រងរបួសធ្ងន់ត្រូវបានរថយន្តសង្គ្រោះគ្លីនិកគង្គា (ដង្កោ) ដឹកយកទៅព្យាបាលនិងអ្នករួមដំណើរពីក្រោយឈ្មោះចាប មិនា ភេទស្រី អាយុ១៥ឆ្នាំ មានទីលំនៅភូមិស្ទឹងជ្រៅ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្ដាល ។
ម៉ូតូខាងលើនេះបាមធ្វើដំណើរតាមផ្លូវ១១៧បើកក្នុងទិសដៅពីត្បូងទៅជើង លុះដល់ចំណុចកើតហេតុក៏បានបុកជាមួយរថយន្តមួយគ្រឿងម៉ាក NISSAN DISIEL ពណ៌ខៀវ ពាក់ស្លាកលេខចង្កូតស្តាំPP-3233ធ្វើដំណើរតាមផ្លូវលេខ២១៥ ក្នុងទិសដៅពីកើតទៅលិច អ្នកបើករថយន្តមិនស្គាល់អត្តសញ្ញាណបេីកចេញពីកន្លែងកើតហេតុប្រហែលចម្ងាយ២០០ម៉ែត្រ ។
ចំពោះមធ្យោបាយដែលពាក់ព័ន្ធបានយកមករក្សាទុកបណ្តោះអាសន្ននៅអធិកាដ្ឋានដើម្បីចាត់ការតាមនីតិវិធី។ មូលហេតុមកពី អ្នកបើកបរម៉ូតូបើកក្នុងល្បឿនលឿនខ្វះការប្រុងប្រយ័ត្ន ,ចំណែកអ្នកបើកបររថយន្តបើកចេញពីកន្លែងកើតហេតុ ៕