ក្រុមអ្នករត់ម៉ូតូឌុប ជាភ្នាក់ងារសន្តិសុខដ៏សំខាន់ក្នុងកាចូលរួមផ្តល់ព័ត៌មាន ទទួលបានការយកចិត្តទុកដាក់ពីលោកជំទាវអភិបាលខេត្ត

ខេត្តប៉ៃលិន ៖ នាថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៣ លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន និងមានការអញ្ជើញចូលរួមពី ឯកឧត្តមអ្នកតំណាងរាស្ត្រ ឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្ត ប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត បានអញ្ជើញជួបសំណេះសំណាល សួរសុខទុក្ខ នាំយកស្បៀងអាហារ និងថវិកាមួយចំនួន ដែលជាអំណោយដ៏ថ្លៃថ្លាសម្តចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជូនក្រុមអ្នករត់ម៉ូតូឌុបទូទាំងខេត្តចំនួន៤៥៧នាក់ ។

នៅក្នុងឱកាសនោះ លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានមានប្រសាសន៍លើកឡើងថា ៖ សម្តចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ជានិច្ចកាលតែងតែយកចិត្តទុកដាក់ និងចង់ដឹងពីសុខទុក្ខរបស់ប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណ: និងគ្រប់ពេលវេលា ប្រកបដោយសេចក្ដីស្រឡាញ់ ចំពោះបងប្អូន និងក្រុមគ្រួសារជនរួមជាតិទាំងអស់ផងដែរ។ លោកជំទាវបានបន្តទៀតថា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តចតេជោ សែន និងនយោបាយ ឈ្នះ ឈ្នះ បានធ្វើឱ្យប្រទេសជាតិមានសុខសន្តិភាពពេញផ្ទៃប្រទេស ហើយកត្តាសន្តិភាពនេះ បានផ្តល់ឱកាសឱ្យយើងបានធ្វើការអភិវឌ្ឍប្រទេសជាតិឱ្យមានការរីកចម្រើនលើគ្រប់វិស័យ ជាពិសេសហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្តនានារួមមាន៖ ផ្លូវ ស្ពាន សាលារៀន មន្ទីរពេទ្យ មណ្ឌលសុខភាព បណ្តាញអគ្គិសនី បណ្តាញទឹកស្អាត មានតាំងនៅទីប្រជុំជនរហូតដល់ជនបទដាច់ស្រយាល ទាំងនេះ ជាការឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋ ហើយវាក៍បានជំរុញ នូវកំណើនសេដ្ឋកិច្ចក្នុងគ្រួសារ ដើម្បីដោះស្រាយបានរាល់ការលំបាករបស់បងប្អូនប្រជាពលរដ្ឋស្របតាមយុទ្ធសាស្ត្រចតុកោណ កាត់បន្ថយភាពក្រីក្ររបស់រាជរដ្ឋាភិបាលដែលដឹកនាំដោយ គណបក្សប្រជាជនកម្ពុជាផងដែរ។

លោកជំទាវបានបញ្ជាក់ទៀតថា ការជួបសំណេះសំណាលនេះ មានគោលបំណង ដើម្បីចង់ដឹងពីសុខទុក្ខរបស់បងប្អូនជាអ្នកម៉ូតូឌុប ដែលមិនសូវបាននៅផ្ទះ ព្រោះជាប់រវល់ក្នុងការប្រកបការងារដោះស្រាយជីវភាពគ្រួសារ និងចង់ផ្សាភ្ជាប់ទំនាក់ទំនងជាបណ្តាញសង្គម ពីព្រោះបងប្អូនជាអ្នករត់ម៉ូតូឌុប គឺជាភ្នាក់ងារសន្តិសុខដ៏សំខាន់ក្នុងកាចូលរួមផ្តល់ព័ត៌មានទាំងឡាយណា ដែលកើតឡើងភ្លាមៗ ដើម្បីធានានូវសុវត្ថិភាព និងសន្តិសុខសង្គមក្នុងមូលដ្ឋាន ជាពិសេសមានការចូលរួមដ៏សកម្មរបស់បងប្អូនពាក់ព័ន្ធនឹងការអនុវត្តគោលនយោបាយភូមិ-ឃុំ មានសុវត្ថិភាពផងដែរ។

ចុងក្រោយលោកជំទាវ និងក្រុមការងារ ក៏បានផ្តល់ស្បៀងអាហារ និងថវិកាបន្តិបន្តួច ដើម្បីយក ទៅដោះស្រាយជីវភាពបណ្តោះអាសន្នមួយរយ:ពេលខ្លី ដើម្បីបន្តរកប្រាក់ចំណូលបន្ថែមទៀត៕ ដោយ ៖ នីយ៉ា

 

You might like

Leave a Reply

Your email address will not be published. Required fields are marked *