បន្ទាយមានជ័យ៖ ភ្លើភ្លើងឆេះព្រៃទាំងយប់ជើងភ្នំដងរ៉ែកក្បែរវត្តថ្មរមៀលព្រះសង្ឃ និងកងកម្លាំងប្រមាណជិត២០អង្គ.នាក់ ពន្លត់រយៈជិត៥ម៉ោងទើបគ្រប់គ្រងស្ថានភាពបាននៅយប់ថ្ងៃទី២៣ឈានចូលថ្ងៃ២៤ ខែមករា ឆ្នាំ២០២៣ស្ថិតភូមិថ្មរមៀល ឃុំបន្ទាយឆ្មារ ស្រុកថ្មពួក។
លោកវរសេនីយ៍ឯក ឡុង សំណាង មេបញ្ជាការវរៈការពារនគរបាលព្រំដេនគោកលេខ៨០៧បានប្រាប់ថា៖ នេះជាលើកទី២ហើយនៅចុងឆ្នាំ២០២២និងដើមឆ្នាំ២០២៣នេះដែលអគ្គីភ័យបានឆាបឆេះព្រៃជើងភ្នំដងរ៉ែកក្បែរវត្តគីរីរុក្ខរាមថ្មរមៀលដែលធ្វើអោយប្រជាពលរដ្ឋរស់នៅភូមិថ្មរមៀលមានការភ័យព្រួយនៅពេលដែលអគ្គីភ័យមានឆាបឆេះព្រៃជើងភ្នំក្បែផ្ទះរបស់ពួកគាត់និងវត្តថ្មរមៀលដែលមានកម្លាំងនគរបាលការពារព្រំដែនគោកលេខ៨០៧ និងកម្លាំងយោធារួមជាមួយប្រជាពលរដ្ឋនិងព្រះសង្ឃបានជួយពន្លតដោយប្រើប្រាស់មេឃឈើវាយពន្លត់។
លោកបានបញ្ជាក់ថា៖ កាលលើកទី១នៅចុងឆ្នាំ២០២២មានអគ្គីភ័យបានឆាបឆេះព្រៃជើងភ្នំដងរ៉ែកក្បែវត្តថ្មរមៀលបណ្តាលព្រះសង្ឃនិងប្រជាពលរដ្ឋរួមជាមួយកម្លាំងនគរបាលនិងយោធាប្រមាណជិត៣០នាក់បានជួយពន្លត់រយៈពេលជិត៤ម៉ោងទើបគ្រប់គ្រងស្ថានភាពបានដោយប្រើមេឃឈើវាយ និងផ្នែកខាងលើនិងខាងក្រោយរថយន្តពន្លត់អគ្គីភ័យបាញ់ពន្លត់។
លោកវរសេនីយ៍ឯក ឡុង សំណាង បានបញ្ជាក់ថា៖ លើកទី២ដើមឆ្នាំ២០២៣នេះត្រូវបានអគ្គីភ័យបានឆាបឆេះព្រៃជើងភ្នំដងរ៉ែកក្រោយវត្តថ្មរមៀលស្ថិតភូមិថ្មរមៀលកន្លែងចាស់ដែលឆាបឆេះនៅម៉ោង៧ដល់១២យប់ថ្ងៃទី២៣ ខែមករា ឆ្នាំ២០២២ទើបគ្រប់គ្រងស្ថានភាពភ្លើងបានមានកម្លាំងនគរបាលនិងយោធាប្រជាពលរដ្ឋនិងព្រះសង្ឃប្រមាណជិត៣០នាក់និងរថយន្តពន្លត់អគ្គីភ័យចំនួន១គ្រឿងរបស់អធិការដ្ឋាននគរបាលស្រុកថ្មពួកបានជួយអន្តរាគមន៍ទើបមិនរាលដាលឆេះដល់ផ្ទះប្រជាពលរដ្ឋនិងវត្តនៅក្បែងជើងភ្នំដងរ៉ែក ហើយករណីភ្លើងឆាបឆេះព្រៃជើងភ្នំដងរ៉ែកនេះជាការសន្និដ្ឋានដំបូងរបស់សមត្តកិច្ចអាចបណ្តាលមកពីអ្នករកសត្វនិងយកឃ្មុំរឺក្រុមលួចជីកគល់ឈើលក់ដុតព្រៃទើបរាលបណ្តាលឆាបឆេះកម្លាំងជំនាញកំពុងស្រាវជ្រាវរកមានវិធានការតាមច្បាប់៕