អភិបាលស្រុកស្ទោងបានអំពាវនាវដល់អាណាព្យាបាលសិស្សត្រូវបង្កើនការយកចិត្តទុកដាក់.លើការសិក្សារបស់កូនៗខ្លួន

កំពង់ធំ÷ លោក សាយ គឹមឡម អភិបាលស្រុកស្ទោង បានអំពាវនាវដូច្នេះនៅក្នុងឱកាសដែលលោកអភិបាលស្រុកស្ទោង និងសហការី ព្រមទាំងបុគ្គលិកអង្គការទស្សនពិភពលោក បានអញ្ជើញជាអធិបតីភាពក្នុងពិធីផ្តល់ភួយចំនួន១.០០០ភួយ ដល់កុមារ ចំនួន១.០០០នាក់ នៅឃុំរុងរឿង ស្រុកស្ទោង ខេត្តកំពង់ធំ នៅពីថ្ងៃអាទិត្យទី២២ ខែមករា ឆ្នាំ២០២២ ដែលជាអំណោយរបស់អង្គការទស្សនពិភពលោកកម្ពុជា ។

ជាមួយនេះដែរ.លោក អភិបាលស្រុកស្ទោង ក៏ណែនាំដល់សិស្សានុសិស្សគ្រប់រូបត្រូវមានម្ចាស់ការក្នុងការសក្សានិងស្រាវជ្រាវ ដើម្បីខ្លួនឯងទទួលបាននូវចំនេះដឹងពិតប្រាកដ ជាធនធានមនុស្សមនុស្សប្រកបដោយគុណតម្លៃដែលជាយាន្តជំរុញឲ្យយើងមានអនាគតត្រចះត្រចង់ ក៏ដូជាប្រទេសជាតិតមានរីកចម្រើន។

លើសពីនេះ លោកអភិបាលស្រុកស្ទោង បានថ្លែងអំណរគុណយ៉ាងជ្រៀលជ្រៅ ដល់អង្គការទស្សនពិភពលោក ដែលតែងតែសហការជាមួយអាជ្ញាធរធ្ទើគ្រប់វិស័យនិងគ្រប់កាលៈទេសៈ ជាពិសេសក្នុងព្រឹត្តិការណ៍គ្រោះទឹកជំនន់ និងប្រយុទ្ធប្រឆាំងនឹងមេរោគកូវីដ-១៩.កន្លងមក។

លើសពីនេះទៀតលោក  ក៌បានអំពាវនាវឲ្យពលរដ្ឋគ្រប់មូលដ្ឋានត្រូវទៅចាក់វ៉ាក់សាំងដូសជំរុញ បង្ការមេរោគកូវីដ-១៩ឲ្យបានគ្រប់ៗគ្នា នៅតាមមណ្ឌលសុខភាពដែលនៅជិតនឹងពលរដ្ឋជាងគេ ។

ជាចុងបញ្ចប់លោក  អភិបាលស្រុកស្ទោង បានឱ្យរដ្ឋបាលឃុំគ្រប់ឃុំ ត្រូវសហការត្រូវធ្វើផែនការឲ្យបានត្រឹមត្រូវ ជាមួយនាយកសាលារៀន និងប្រធានមណ្ឌលសុខភាព ដើម្បីធ្វើយុទ្ធនាការចាក់វ៉ាក់សាំងបង្ការមេរោគកូវីដ-១៩ជូនសិស្សានុសិស្ស និងលោកគ្រូ អ្នកគ្រូ នៅតាមសាលារៀនផ្ទាល់តែម្តង។

You might like

Leave a Reply

Your email address will not be published. Required fields are marked *