មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងព្រះវិហារ អញ្ជើញសំណេះសំណាលសិក្ខាម ហ្វឹកហ្វឺនបំប៉នជំនាញ យុទ្ធវិធី(ខ.គ) ថ្មើជើង ឆ្នាំ២០២២

ដោយ៖ សេង ពិសិដ្ឋ

ព្រះវិហារ៖ នៅរសៀលថ្ងៃទី ១៩ ខែមករា ឆ្នាំ២០២៣ ឯកឧត្ដម ឧត្ដមសេនីយ៍ទោ ច័ន្ទ សុភ័ក្ដ្រា មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងព្រះវិហារ បានអញ្ជើញសំណេះសំណាល ដល់សិក្ខាមដែលកំពុងហ្វឹកហ្វឺនរៀនសូត្របំប៉នយុទ្ធវិធី(ខ.គ) ថ្មើជើង ឆ្នាំ២០២២ របស់តំបន់ប្រតិបត្ដិការសឹករងព្រះវិហារ។

ក្នុងឱកាសនោះដែរ ឯកឧត្តម មេបញ្ជាការ បានផ្ដាំផ្ញើរដល់សិក្ខាកាមទាំងអស់ត្រូវយកចិត្តទុកដាក់រៀនសូត្រក្រេបជញ្ជក់យកបទពិសោធន៍ដើម្បីក្លាយទៅជា នាយទាហានបន្ដវេននាថ្ងៃអនាគត និងត្រូវគោរពរាល់បទវិន័យទូទៅ នៃកងយោធពលខេមរភូមិន្ទ ។

ឯកឧត្ដម បន្ថែមថា វគ្គហ្វឹកហ្វឺនបំប៉នជំនាញ នាពេលនេះពិតជាមានសារៈសំខាន់ណាស់់ របស់កងទ័ពក្នុងការបំពេញភារកិច្ច ការបង្កើនប្រសិទ្ធភាព ទាំងចំណេះដឹង ចំណេះធ្វើពិតប្រាកដ និងបម្រើឲ្យការងារប្រយុទ្ធស្របទៅតាមលក្ខណះបច្ចេកទេស សំដៅលើកកម្ពស់ចំណេះដឹង និងចំណេះធ្វើឲ្យដើរទន្ទឹមគ្នា ធានាបាននូវប្រសិទ្ធភាព និងសមត្ថភាពខ្ពស់ក្នុងការបំពេញភារកិច្ចចូលរួមចំណែកលើភារកិច្ចការពារអធិបតេយ្យជាតិ ការពារបូរណភាពទឹកដី ជាតិមាតុភូមិនៃយើង៕

 

 

You might like

Leave a Reply

Your email address will not be published. Required fields are marked *