អភិបាលស្រុកស្ទោង អំពាវនាវឲ្យប្រជាពលរដ្ឋក្នុងមូលដ្ឋានត្រូវជួយថែរក្សាសមិទ្ធិផលសម្រេចបាន ដើម្បីអភិវឌ្ឍ.មូលដ្ឋានស្រុកបន្តទៀត

កំពង់ធំ÷ នៅ.រសៀលថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៣លោក សាយ គឹមឡម អភិបាល

ស្រុកស្ទោងនិងសហការី ព្រមទាំងរដ្ឋបាលឃុំសំព្រោជ បានចុះពិនិត្យមើលស្ថានភាពសាងសង់ផ្លូវបេតុង ស្ថិតភូមិមឈាយ និងភូមិល្វា ក្នុងឃុំសំព្រោជ ស្រុកស្ទោង ខេត្តកំពង់ធំ។

ថ្លែងនៅក្នុងឱកាសនេះលោក អភិបាលស្រុកបានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានត្រូវជួយថែរក្សាសមិទ្ធិផលដែលរដ្ឋបាលស្រុកស្ទោងនិងរាជរដ្ឋាភិបាលសម្រេចបាន និងសហការជាមួយអាជ្ញាពាក់ព័ន្ធដើម្បីភូមិ ឃុំ ស្រុក យើងមានការអភិវឌ្ឍបន្តទៀត។លោកបានបន្ថែមថា  សមិទ្ធផលដែលសម្រេចបានហើយ  ចាំបាច់ត្រូវតែមានការថែរក្សា ការពារ ទាំងអស់គ្នាដើម្បីគុណភាព និងសោភ័ណភាពសម្រាប់រដ្ឋបាលស្រុកស្ទោង ឬអាជ្ញាធរមូលដ្ឋាលតែម្នាក់ឯងមិនគ្រប់គ្រាន់ឡើយសម្រាបអភិវឌ្ឍមូលដ្ឋាន។ ពិសេសជនបទ គឺត្រូវមានការចូលរួមបន្ថែមទៀតពីគ្រប់អ្នកពាក់ព័ន្ធជាពិសេសគឺប្រជាពលរដ្ឋក្នុងមូលដ្ឋានផ្ទាល់តែម្តង។លោកបានបញ្ជាក់បន្ថែមថា សមិទ្ធផលថ្មីៗដែលកើតមានឡើងសព្វថ្ងៃក៏អាស្រ័យដោយសារប្រទេសជាតិយើងមានសុខសន្តិភាពពេញបរិបូរ ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។

គួរបញ្ជាក់ថា  ផ្លូវបេតុងដែលកំពុងសាងសង់នៅពេលនេះមានប្រវែងសរុប៩៥០ម៉ែត្រ ទទឹង៥ម៉ែត្រ និងមានកំរាស់០,១៥ម៉ែត្រ ជាថវិកាគម្រោងកសិកម្មខ្នាតតូច ទំនាបបឹងទន្លេសាបដែលអស់ថវិកាសរុប ២០០.០០០ដុល្លាអាមេរិក។

You might like

Leave a Reply

Your email address will not be published. Required fields are marked *