សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាកម្ពុជាមានប្រសាសន៍ ៖ ណែនាំដល់ស្ថាប័នថ្នាក់ជាតិ នឹងថ្នាក់ក្រោមជាតិ (មិនត្រូវយកអ្នកសារព័ត៌មាន ធ្វើជាសត្រូវនោះឡើយ)

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាកម្ពុជាមានប្រសាសន៍ ៖ ណែនាំដល់ស្ថាប័នថ្នាក់ជាតិ នឹងថ្នាក់ក្រោមជាតិ (មិនត្រូវយកអ្នកសារព័ត៌មាន ធ្វើជាសត្រូវនោះឡើយ)

នេះការថ្លែងក្នុងពិធីសំណេះសំណាល ក្នុងពិធីជួបជុំ រវាង សម្តេច  នឹងអ្នកសារព័ត៌មាន ជាលើកទី៥ ដែលធ្វើឡើងនៅសាលសន្និសិទ្ធ កោះពេជ្រ រាជធានីភ្នំពេញ នាល្ងាចថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៣នេះ ។

សម្តេច ហ៊ុន សែន បន្តថាវានឹងជាកំហុសដ៏ធ្ងន់ធ្ងរនៃការដឹកនាំ ប្រសិនបើអ្នកទាំងអស់គ្នាចាត់ទុកថា អ្នកសារព័ត៌មានគឺជាសត្រូវរបស់ខ្លួន។ពិតហើយខ្ញុំមិនជំទាស់ទេ ជាមួយនិងសារព័ត៌មានខ្លះ ដែលវាអត់បានការ សូម្បីតែខ្ញុំក៏ខ្ញុំមិននិយាយរកផង។ប៉ុន្តែអ្នកសារព័ត៌មានដែលមានចេតនាល្អនៅក្នុងការផ្តល់ជូនសាធារណៈជននៅរឿងពិត គឺត្រូវគប្បីរាប់រក និងធ្វើទំនាក់ទំនងឲ្យបានល្អ ដើម្បីផ្សារភ្ជាប់ព័ត៌មាននេះជាមួយព័ត៌មានដែលយើងធ្វើជូនទៅសាធារណៈជនអោយបានដឹង។សារព័ត៌មាននៅក្នុងប្រទេសរបស់យើងដែលគេធ្វើការត្រឹមត្រូវ គឺអស់លោកគួរត្រូវបានធ្វើការទំនាក់ទំនង ហើយធ្វើខ្សែរយៈលឿនបំផុតផងដែរ៕

 

You might like

Leave a Reply

Your email address will not be published. Required fields are marked *