ព្រះវិហារ៖ ថ្ងៃទី១១-១២ ខែមករា ឆ្នាំ២០២៣ អាជ្ញាធរជាតិព្រះវិហារបានរៀបចំសន្និបាតបូកសរុបលទ្ធផលការងារអាជ្ញាធរជាតិព្រះវិហារឆ្នាំ២០២២ និងទិសដៅការងារឆ្នាំ២០២៣
ក្រោមអធិបតីភាព ឯកឧត្តម គង់ ពុទ្ធិការ អគ្គនាយកអាជ្ញាធរជាតិព្រះវិហារ ដោយមានការចូលរួមពីបញ្ជាការដ្ឋានអង្គរក្សប្រចាំទិសទី១ បញ្ជាការដ្ឋានទ័ពពិសេសឆ័ត្រយោង៩១១ កងពលតូអន្តរាគមន៍លេខ៧ និងលេខ៨ វរៈសេនាតូចនគរបាលអន្តរាគមន៍ អង្គភាពនគរបាលការពារបេតិកភណ្ឌ អង្គភាពនគរបាលទេសចរណ៍ វរៈសេនាតូចនគរបាលការពារព្រំដែនគោក៧៩៥ កងពលតូចអន្តរាគមន៍លេខ១ អាជ្ញាធរមូលដ្ឋានមានតំណាងស្រុកជាំក្សាន្ត តំណាងស្រុកគូលែន មេឃុំ (មេភូមិ ទាំង២ស្រុក ១៤០នាក់។
អង្គសន្និបាតនេះផ្តោតលើចំនុចមួយចំនួនដូចខាងក្រោម៖
១.បូកសរុបលទ្ធផលការងារឆ្នាំ២០២២ ២.ទិសដៅការងារឆ្នាំ២០២៣
៣.ពិនិត្យលេីបញ្ហាប្រឈមនៅក្នុងការងារដែលបានអនុវត្តកន្លងមក និងសំណូមពរនានារបស់នាយកដ្ឋានជំនាញ ៤.ពិភាក្សានិងពិគ្រោះយោបល់ជាមួយអង្គសន្និបាតនិងដៃគូពាក់ព័ន្ធដេីម្បីដោះស្រាយបញ្ហាប្រឈមពាក់ព័ន្ធបទល្មេីសព្រៃឈេី ការទន្ទ្រានដីធី និងការគ្រប់គ្រងសំណង់នៅក្នុងរមណីយដ្ឋានទាំងពីរ។ក្នុងនោះដែរ ឯកឧត្តម គង់ ពុទ្ធិការ អគ្គនាយកអាជ្ញាធរជាតិព្រះវិហារ បានជម្រុញបន្ថែមលើការគ្រប់គ្រងលើវិស័យអភិរក្សតំបន់ប្រាសាទ ទេសចរណ៏អោយមានភាពល្អប្រសើរ ពិសេសជួយគ្នាអភិរក្សទាំងអស់គ្នា។ អង្គសន្និបាតបានបញ្ចប់ទៅនៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២៣ ហេីយសមាជិកអង្គសន្និបាតបានទទួលទានអាហារសាមគ្គីរួមគ្នាក្រោមបរិយាកាសរីករាយនិងស្និទ្ធស្នាលផងដែរ៕