បុរសម្នាក់ស្ទាត់ជំនាញខាងលក់ថ្នាំញៀន៥ឆ្នាំមកហើយនោះ ទើបនឹងចាប់ខ្លួនបាន

កណ្តាល ៖ បុរសម្នាក់ដែលស្ទាត់ជំនាញខាងលក់ថ្នាំញៀន៥ឆ្នាំមកហើយនោះ ទើបតែកម្លាំងសមត្ថកិច្ចជំនាញ ឃាត់ខ្លួនបានកាលពីថ្ងៃទី​០៥ ខែ​មករា​​​ ​​ឆ្នាំ២០២៣​ វេលា ម៉ោង១០​និង២៦នាទី​ នៅចំណុចក្នុងផ្ទះជនសង្ស័យ​ ស្ថិតនៅភូមិចំការជោ​ ឃុំពេីក​ ស្រុក អង្គស្នួល ខេត្តកណ្តាល ហើយមានដីកាបង្គាប់ឱ្យចាប់ខ្លួនថែមទៀតផង។

សមត្ថកិច្ចនិយាយថា ជនសង្ស័យឈ្មោះ​ យស់​ យឿន​ ភេទប្រុស​ អាយុ៤៣ឆ្នាំ​ ជនជាតិខ្មែរ​ មុខរបរមិនពិត​ រស់នៅភូមិចំការជោ​ ឃុំពេីក​ ស្រុកអង្គស្នួល​ ខេត្តកណ្តាល​ ។ ជនសង្ស័យរូបនេះមានដីកាបង្គាប់ឱ្យចាប់ខ្លួនលេខ៤៧៧/២១​ ចុះថ្ងៃទី០៩​ សីហា​ ២០២១​ របស់ចៅក្រម​ស៊េីបសួរ​នៃសាលាដំបូងខេត្តកណ្តាល​ អាត​ ច័ន្ទដារា​ ពីបទជួញដូរ​ និងរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន​ ប្រព្រឹត្ត​នៅភូមិចំការជោ​ ឃុំពេីក​ ស្រុក អង្គស្នួល ខេត្តកណ្តាល កាលពីថ្ងៃទី០៥​ មិថុនា​ ២០២១​ និង ធ្លាប់ជាប់ពន្ធនាគារខេត្តកណ្តាល០២លេីក​ លេីកទី១​ រយៈពេល១៣ខែ​ លេីកទី២រយៈពេល១ឆ្នាំ​ ពីបទជួញដូរដោយខុសច្បាប់នូវសារធាតុញៀន។

វត្ថុតាងដកហូត ថ្នាំញៀនគ្រាប់ពណ៌ក្រហម(wy)​ ចំនួន០៣គ្រាប់,ជញ្ជីងថ្លឹងថ្នាំញៀន​ ចំនួនមួយ, ទូរសព្ទ​ដៃ​១គ្រឿង​ ម៉ាកណូគាចុចពិល,ឧបករណ៍ប្រើប្រាស់​ និងវេចខ្ចប់ថ្នាំញៀនមួយចំនួន ។  សមត្ថកិច្ចបន្តថា ដំបូងកម្លាំងផ្នែកជំនាញ​ស្រុកអង្គស្នួល​ សហការជាមួយកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលពេីក​ បានទទួលព័ត៌មានពីមហាជនល្អ​ ថាមានមុខសញ្ញាកំពុងជួញដូរថ្នាំញៀន​ នៅចំណុចកេីហេតុ​  និង តាមការគ្រប់គ្រងមុខសញ្ញាមានដីកាបង្គាប់ឱ្យចាប់ខ្លួន ។

ក្រោយទទួលព័ត៌មានបានភ្លាម​ កម្លាំងជំនាញ​ និងប៉ុស្តិ៍​ បានចុះដល់កន្លែងកេីតហេតុ​ ធ្វេីការឃាត់ខ្លួនជនសង្ស័យម្នាក់​ មានដីកាបង្គាប់ឱ្យចាប់ខ្លួនចំនួន១ច្បាប់។ បន្ទាប់មកកម្លាំងចម្រុះ រួមជាមួយបងស្រីបង្កេីត​ និងនៅចំពោះមុខជនសង្ស័យ បានធ្វើការឆែកឆេរផ្ទះជនសង្ស័យ រកឃេីញថ្នាំញៀនគ្រាប់ពណ៌ក្រហម(wy)​ ចំនួន០៣គ្រាប់​ ជញ្ជីងថ្លឹងថ្នាំញៀន​ ចំនួន០១​ និង មានឧបករណ៍ប្រើប្រាស់វេចខ្ចប់ថ្នាំញៀនមួយចំនួនទៀត។

ជន​សង្ស័យ​បាន​ឆ្លើយ​សារភាព​ថា​«ថ្នាំញៀន​wyនេះ​ តម្លៃ៣០០០០រៀល(បីម៉ឺនរៀល)​ បានទិញមកពីមុខសញ្ញាមិនស្គាល់នៅកំបូល​ ខណ្ឌកំបូល​ និងកន្លងមកធ្លាប់បានទិញថ្នាំញៀនម៉ាទឹកកក​ ចំនួន៨ម៉ឺនរៀល​ លក់បាន១២ម៉ឺនរៀល​ និងចេះប្រេីប្រាស់​ លក់​ ថ្នាំញៀន​ រយៈពេលប្រហែល៥ឆ្នាំមកហេីយ​ »។

ជនសង្ស័យ រួមជាមួយវត្ថុតាង ត្រូវបានបញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុក ដើម្បីសាកសួរបន្ត និងកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *